Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូរ៉េខាងជើង​លុបចោល​កិច្ចចរចា​ជាន់ខ្ពស់​ជាមួយ​កូរ៉េ​ខាងត្បូង ព្រោះ​តែ​សមយុទ្ធ​អាមេរិក-​កូរ៉េខាងត្បូង​

spot_img

​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​ឧសភា នេះ​កូរ៉េ​ខាងជើង​ឲ្យដឹងថា គេ​នឹង​លុបចោល​កិច្ចចរចា​ជាន់ខ្ពស់ ជាមួយ​កូរ៉េ​ខាងត្បូង ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃនេះ អាស្រ័យ​ដោយ​សម​ប្រយុទ្ធ​យោធា​កំពុង​ប្រព្រឹត្ត​ទៅ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក ។​

​យន្តហោះ​ប្រយុទ្ធ F-15K នា​មូលដ្ឋាន​ទ័ពអាកាស​នាទី​ក្រុង​កំពង់ផែ Gunsan ។​

​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាងជើង​ប្រកាសថា សមយុទ្ធ Max Thunder រវាង​កងកម្លាំង​ទ័ពអាកាស​កូរ៉េខាងត្បូង និង​អាមេរិក គឺជា​ការហ្វឹកហាត់​សម្រាប់​អំពើ​ឈ្លានពាន​កូរ៉េខាងជើង ហើយ​ជា​ទង្វើ​បង្ក​ជម្លោះ ខណៈពេល​ដែល​ទំនាក់ទំនង​អន្តរ​កូរ៉េ​កំពុង​ប្រសើរឡើង ។​

​កិច្ចចរចា​ជាន់ខ្ពស់​ខាងលើ​មាន​គម្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦ ខែ​ឧសភា នា​អាគារ​សន្តិភាព​លើ​ទឹកដី​កូរ៉េខាងត្បូង នា​ភូមិ​ផ្អាក​សង្គ្រាម Panmunjom បំណង​ពិភាក្សាគ្នា​អំពី​វិធានការ​សម្រាប់​កិច្ច​អនុវត្ត “​សេចក្តី​ថ្លែង​ការរួម Panmunjom” ដើម្បី​សន្តិភាព ឯកភាព និង​ភាពរុងរឿង នា​ឧបទ្វីប​កូរ៉េ​ដែល​ត្រូវបាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon jea-in និង​មេដឹកនាំ​គីម ជុង​អ៊ុន ព្រមព្រៀង​គ្នា​ក្នុង​ជំនួប​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី ២៧ មេសា កន្លងមក​នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom ។​

​ចាប់ពី​ថ្ងៃ​ទី ១១ ខែ​ឧសភា សមយុទ្ធ Max Thunder រវាង​កូរ៉េ​ខាងត្បូង​-​អាមេរិក បាន​ចាប់ផ្តើម​ដោយ​ចូលរួម​របស់​យន្តហោះ​ប្រមាណ ១០០​គ្រឿង ក្នុងនោះ​មាន​ទាំង​យន្តហោះ​បំបាំង​កាយ F-22 យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 និង​យន្តហោះ F-15K ។​

​គួររំលឹកថា តាំងពី​ឆ្នាំ ២០០៩ មក រវាង​ប្រទេស​ទាំង​ពីរ​តែង​ធ្វើ​សមយុទ្ធ​រៀងរាល់ឆ្នាំ ហើយ​ក្រុង​ព្យុង​យ៉ាង​ក៏​តែង​មាន​ប្រតិកម្ម​ខ្លាំងក្លា​ចំពោះ​សមយុទ្ធ​រួម​អាមេរិក​-​កូរ៉េខាងត្បូង ៕ សូ​យ​ន​

spot_img
×