Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាយ​ខ្សែ​ឆក់​កណ្ដុរ​ឆក់​បុរស​ម្នាក់​ស្លាប់ ក្នុង​ចំការ​សណ្តែក​គួរ​

spot_img

​កណ្តាល​៖ បុរស​ម្នាក់ បាន​ស្លាប់​គួរ​ឲ្យ​អនិច្ចា ដោយសារ​ឆក់​ចរន្ដអគ្គិសនី ដែល​គេ​រាយ​ខ្សែ​ឆក់​កណ្ដុរ​។ ករណី​ដ៏​រន្ធត់​នេះ កើតហេតុ​ថ្ងៃទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១​រំលង​អធ្រាត្រ នៅ​ចំណុច​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្ត​កណ្តាល​។​

​សេនាធិការ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ ចាន់ណា​រ៉ា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​តិន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ វត្ថុតាង​ចាប់យក រួមមាន ១.​អាគុយ​ម៉ាក​JP កម្លាំង​៧០​អំពែ​ចំនួន ១​គ្រឿង អាំង​វែក​ទរ័​ចំនួន​១​គ្រឿង ដង្គៀប​ចាប់អាគុ​យ​ចំនួន​២ (​ក្រហម​ខ្មៅ​) និង​ខ្សែលួស​ប្រវែង ៣២៧ ម៉ែត្រ​។

​ប្រភព​ដដែល បាន​បន្តថា នៅ​យប់​ថ្ងៃទី​១៤​ខែ​ឧសភា​ឆ្នាំ​២០១៨ វេលា​ម៉ោង ១៩.៣០​នាទី ជនរងគ្រោះ​បាន​នាំគ្នា​ទៅ​ផឹកស្រា នៅ​ចំណុច​ខ្នង​ព្រែក​ចំ​ក្បាល​ដី​របស់​ឈ្មោះ​ប៉ិច ដាវុ​ធ ចុង​ព្រែក​ទា​ហ៊ាន​សៅ ដែល​ម្ចាស់​ចំការ​បាន​រាយ​ខ្សែភ្លើង​ឆក់​កណ្តុរ កុំឲ្យ​ចូល​ស៊ី​ដំណាំ​សណ្តែកគួរ ដោយ​មាន​គ្នា ៥​នាក់ ក្នុងនោះ​មាន​ឈ្មោះ​សុង ហា ភេទ ប្រុស អាយុ​២៩​ឆ្នាំ ឈ្មោះ​រស់ ធា​រៈ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ឈ្មោះ​ឡូត សុភ័ណ្ឌ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ និង​ឈ្មោះ​ប៉ិច ដាវុ​ធ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​(​ជា​ម្ចាស់​ចំការ​)​។ អ្នក​ទាំង​៥ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

លុះដល់​ម៉ោង ១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី ១៥​ខែ​ឧសភា​ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ដើរ​ទៅ​ក្នុង​រោង​ចាំចំការ ក៏​បាន​ទាក់​នឹង​ខ្សែភ្លើង ដែល​មាន​ចរន្ដអគ្គិសនី ឆក់​ចំ​ទ្រូង​ឆ្វេង ដួល​ផ្កាប់មុខ​ទៅលើ​ដី បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ។​

បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម​កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត ផ្នែក​ពិនិត្យ​ហេតុ​ស្រុក ពេទ្យ​ឃុំ កម្លាំង​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ​និង មេភូមិ បាន​ធ្វើការ​ពិនិត្យ​សព ឃើញ​មាន​ស្លាកស្នាម​ដូច​ដូចខាងក្រោម ស្នាម​រោល​ខ្មៅ​ក្រៀម​ចំណុច​ឆ្អឹងដងកាំបិ​តពាត់​ពី​លើ​ស្មា​ដល់​ចំណុច​ឆ្អឹងស្លាបប្រជៀវ​ខាងឆ្វេង​ប្រវែង​៣០​សង់ទីម៉ែត្រ ។​

ស្នាម​ដាច់​មុត​ចុង​ចិញ្ចើម​ខាងស្ដាំ​ប្រវែង ២,៥​សង់ទីម៉ែត្រ​គុណ​នឹង​០,៥​សង់ទីម៉ែត្រ​។ ស្នាម​ខ្មៅ​ក្រៀម​លើ​ស្មា​ខាងឆ្វេង​ប្រវែង​០,៣​សង់ទីម៉ែត្រ តូចឆ្មារ ។ ​​ក្រៅពី​នេះ​ពុំ​មាន​ស្នាក​ស្នាម​អ្វី​ទៀត​ទេ ។​

​នគរបាល​មូលដ្ឋាន​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសា​ឆក់​ចរន្តអគ្គិសនី ប្រាកដ​មែន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×