Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​មុខសញ្ញា​ឃាតកម្ម​ម្នាក់ ដែល​ចាក់​សម្លាប់​ក្មេងប្រុស​ម្នាក់​

spot_img

​​កោះកុង​៖ អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ បានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌល​សី​ម៉ា ដឹកនាំ ដោយ​លោក​វរសេនីយ៍ត្រី ត្រី ហេង លាង អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ ចុះ​ចាប់​មុខសញ្ញា​ឃាតកម្ម ដោយ​ឃាត់​ជនសង្ស័យ​ម្នាក់ នៅវេលា​ម៉ោង​១៣:៣០ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨​នៅ ចំណុច​កូន​ព្រែក ស្ថិតក្នុង​ភូមិ​តា​ចា​ត ឃុំ​ទួល​គគី ស្រុក​មណ្ឌល​សី​ម៉ា ។​

​ក្នុង​ដំណាល់​កាល​នេះ អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ និង​មូលហេតុ​ពិត នៃ​អំពើ​ឃាតកម្ម​នេះ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ បាន​ស្លាប់ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ បន្ទាប់​ពី​នាំគ្នា​ដើរ​ទៅ​ទិញ​នំ​ក្បែរ​ផ្ទះ ជាមួយ​មិត្តភ័ក្ដ​២-៣​ទៀត តែ​ត្រូវបាន​ជន​មិន​ស្គាល់មុខ លួច​ចាក់​សម្លាប់​ចំ​ក្រោម​ដោះ​ខាងឆ្វេង ដែល​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​។ ករណី​ឃាតកម្ម​ទាំង​យប់​នេះ បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​សៅរ៍ ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ត្រង់​ចំណុច​ភូមិ​៤ ស្ថិតក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។ ជនរងគ្រោះ​មានឈ្មោះ ចាន់ ហាក់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កោះកុង​។​

សមត្ថកិច្ច​ឲ្យ​ប៉ូលីស ក្រុង​ខេមរភូមិន្ទ​បានអោយដឹងថា ដំបូង​ឡើយ ក្មេងរងគ្រោះ និង​មិត្តភ័ក្ដ​២-៣​នាក់​ទៀត បាន​នាំគ្នា​ដើរទៅ​ទិញ​នំ​នៅក្បែរ​ផ្ទះ​មុខសញ្ញា (​ជនដៃដល់​) ហើយ​ក៏​ត្រូវ​ជន​មិន​ស្គាល់ មុខ​ចេញ​មក​ចាក់​បណ្ដាលឲ្យ​រងរបួស​តែម្តង​។ ភ្លាមៗ​នោះ ជនរងគ្រោះ​ក៏​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ ប៉ុន្តែ​អ​កុសល្យ​ដោយ​របួស​ត្រង់​ចំណុច​សំខាន់​ធ្វើឲ្យ​ក្មេងរងគ្រោះ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×