Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី ៖ ការប្រយុទ្ធ​ដោយ​កាំភ្លើង​នៅ​មន្ទីរពេទ្យ​និង​ការ​ដោះ​គ្រាប់បែក​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​

spot_img

នៅ​ថ្ងៃ​ទី ១៥/៥ ម្សិលមិញ​នេះ កងកម្លាំង​សន្តិសុខ​ប្រឆាំង​ភេរវកម្ម នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា ខាងជើង របស់​ឥណ្ឌូណេស៊ី បាន​កម្ទេច​ខ្មាន់កាំភ្លើង​ពីររូប ក្នុង​ឆាកប្រយុទ្ធ​មួយ​នៅ​ទីនោះ ។​

ប៉ូលិស​ឥណ្ឌូណេស៊ី​កំពុង​បើក​យុទ្ធនាការ​បោសសម្អាត​ពួកឧក្រិដ្ឋជន បន្ទុះ​គ្រាប់បែកនៅ Surabaya កាលពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា​។​

​ប្រព័ន្ធ​ព័ត៌មាន​នៅ​តំបន់​ឲ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​ខណៈពេល​ដែល​អង្គភាព​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ធ្វើការ​ឡោម​ព័ទ្ធ​ដើម្បី​ចាប់​មុខសញ្ញា​ទាំងនោះ​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល Tengku Mansyur នាក​ខេត្ត​ស៊ូ​ម៉ា​ត្រា ខាងជើង ។​

​ប្រភព​ពី​ស៊ីន​ហួរ ឲ្យដឹងថា តាម​ព័ត៌មាន​ប្រមូលបាន​ពី​អ្នកកាសែត​នៅ​តំបន់​នោះ​ឲ្យដឹងថា កងកម្លាំង​ប្រឆាំង​ភេរវកម្ម​ថ្ងៃទី ១៥ ខែ ឧសភា​នេះ​ដែរ បាន​រកឃើញ​គ្រាប់បែក​មួយ​គ្រាប់​នា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នា​តំបន់ Bandar Lampung នា​ខេត្ត Lampong ។​

​គ្រាប់បែក​ត្រូវបាន​រកឃើញ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Transmart លើ​វិថី Arif Rahman Hakim ។ គ្រាប់បែក​នេះ​ត្រូវបាន​ក្រុមប្រឆាំង​ភេរវកម្ម​ធ្វើការ​បំផ្លាញ​ចោល​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​នេះ​តែម្តង​។​

​គួររំលឹកថា រឿងរ៉ាវ​កើតឡើង​ថ្មីៗ​នេះ ខណៈ​ពេល​ប្រទេស​នេះ​នៅ​រង​ការភ័យខ្លាច​ការ​បន្ទុះ​គ្រាប់បែកជា​បន្តបន្ទាប់​នា​ទីក្រុង Surabaya ដែល​សំដៅ​ទៅលើ​ព្រះវិហារ​គ្រិស្ត​ចំនួន ៣ បណ្តាលឲ្យ​មនុស្ស ១៨​នាក់​ស្លាប់ និង​រាប់សិប​នាក់​ទៀត​រងរបួស ហើយ​ជនដៃដល់​គឺជា​គ្រួសារ​មួយ​មាន​គ្នា ៦​នាក់ គឺ ៖ ឪពុកម្តាយ និង​កូន​៤​នាក់ ដែល​មាន​អាយុ​ពី ៨​ឆ្នាំ​ដល់ ១៨​ឆ្នាំ ៕ សូ​យ​ន​

spot_img
×