Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ស៊ុយអែត នាំគ្នា​បណ្តុះ​ឈីប ទៅក្នុង​សរីរាង្គ ជំនួស​ឲ្យ​អត្តសញ្ញាណប័ណ្ណ​ (មានវីដេអូ)

spot_img

​ពលរដ្ឋ​ស៊ុយ​អ៊ែត​រាប់ពាន់នាក់ បាននាំគ្នា​ទៅ​បណ្តុះ​ឈីប​អេឡិចត្រូនិក​ដាក់​នៅ​ក្រោ​ម​ស្បែក ដើម្បី​បំពេញ​មុខងារ​ជំនួស​អត្តសញ្ញាណប័ណ្ណ សោរ​ផ្ទះ ។​ល​។ ដើម្បី​ធ្វើឲ្យ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​កាន់តែ​ងាយស្រួល​ឡើង ។​

​បុរស​ស៊ុយអែត​ម្នាក់ កំពុង​ធ្វើ​ការបណ្តុះ​ឈីប ទៅ​ក្រោម​ស្បែក​ដៃ ។​

​តាម Business Isider មាន​ពលរដ្ឋ​ស៊ុយអែត​ប្រមាណ ៣០០០​នាក់ បានជ្រើសរើស​ការបណ្តុះ​ឈីប​ដ៏​តូច​មួយ​ដែល​មាន​ទំហំ​ប្រហែល​គ្រាប់​អង្ករ ទៅ​ក្រោម​ស្បែក បំណង​ធ្វើឲ្យ​ជីវិត​ពួកគេ​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង ។ តាម​នោះ​ការបណ្តុះ​ឈីប​នេះ​ទៅ​ក្នុងរាង​កាយធ្វើ​ឲ្យ​ពួកគេ​ពុំ​ចាំបាច់​យក​តាម​ខ្លួន​នូវ​អត្តសញ្ញាណប័ណ្ណ សោរ​ផ្ទះ លិខិតស្នាម​យានយន្ត ។​ល​។ ទាំងអស់​នោះ​ត្រូវបាន​ជំនួស​ដោយ​កាយវិការ​ស្កែន​ទៅ​លើ​បរិក្ខារ​អ្វីមួយ​ដែល​គេ​ចង់​ប្រើប្រាស់ ។​

​តាម AFP បច្ចេកវិទ្យា​នេះ មាន​តាំងពី ៣​ឆ្នាំ​មុន​មក​ម្លេះ ហើយ​វា​ទើប​ត្រូវបាន​ពលរដ្ឋ​ស៊ុយអែត​ទទួលយក ក្រោយ​ពី​វា​បង្ហាញឲ្យឃើញការ​ងាយ​ស្រួល​សម្រាប់​ជីវភាពរ​ស់​នៅ​ប្រចាំថ្ងៃ ៕ ចន្ទ្រា​

spot_img
×