Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​ក្បាល​គ្រាប់​៦០ មិល្លីម៉ែត្រ ដំ​ដោះ​ប្រលូញ​កន្លឹះ​រ៉ឺម៉ក​គោយន្ត បណ្តាល​ផ្ទុះ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

spot_img

​បន្ទាយមានជ័យ ៖ បុរស​ពីរ​នាក់ បាន​យក​ក្បាល​គ្រាប់ ប្រភេទ​៦០ មិល្លីម៉ែត្រ​ទៅ​វាយដំ​ដោះ​ប្រលូញ​កន្លឹះ​រ៉ឺម៉ក​គោយន្ត​ចេញពី​គោយ​យន្ត​ដើម្បី​យក​ទៅ​ភ្ជួរ​ស្រែ បណ្តាលឲ្យ​ផ្ទុះ​កក្រើក​ដី ស្លាប់​ម្នាក់​នៅ​កន្លែងកើតហេតុ ចំណែក​ម្នាក់​ទៀត​ទទួល​រង​របួសធ្ងន់​។

ហេតុការណ៍​កើតឡើង​កាលពី ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ខ្វាវ ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បុស្បូវ ប្រាប់ឱ្យដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឈឿន សាម៉ន អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​គោយន្ត ដោយឡែក អ្នក​រង​របួស​មាន​ឈ្មោះ វ៉ាត សា​មេ​ត អាយុ​៤៧​ឆ្នាំ ជា​អ្នក​ជិតខាង រស់នៅ​ភូមិ​កើតហេតុ​។ មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ ម្ចាស់​គោយន្ត​បាន​ដោះ​រ៉ឺម៉ក​គោយន្ត​ចេញពី​ក្បាល​គោយន្ត ដើម្បី​ទៅ​ភ្ជួរ​ស្រែ នៅពេលនោះ​មាន​អ្នកជិតខាង​ម្នាក់​បាន​ទៅ​ឈរ​មើល​។ ប៉ុន្តែ​នៅពេល​ដោះ​ប្រលូញ​កន្លឹះ​រ៉ឺម៉​ក​វា​មិន​ចេញ ទើប​ជនរងគ្រោះ​ក៏​យក​ម៉ូទ័​រឆាប​ផ្តាច់​ប្រលូញ​កន្លឹះ​រ៉ឺម៉ក​គោយន្ត បន្ទាប់មក​ជនរងគ្រោះ​ក៏​យក​ក្បាល​គ្រាប់​៦០​មីល្លីម៉ែត្រ មិនដឹង​ជនរងគ្រោះ​រើស​យក​ពី​តំបន់​ណា​នោះទេ ហើយ​យកមក​ដំ​វាយ​ដើម្បី​យក​ប្រលូញ​កន្លឹះ​គោ​យន្តនោះ​ចេញ ខណៈនោះ​ក៏​ស្រាប់តែ​ផ្ទុះ​គ្រាប់​នោះ​តែម្តង បណ្តាលឱ្យ​ម្ចាស់​គោយន្ត​ស្លាប់​ចំណែក​អ្នកជិតខាង​ទៅ​ឈរ​មើល​ទទួល​រង​របួសធ្ងន់​៕

 

spot_img
×