Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃមង្គលការ​ក្មួយ បងប្អូន​បង្កើត​ឈ្លោះ​គ្នា ប្អូនប្រុស​ដាល់​បងប្រុស​មួយ​ដៃ បណ្តាលឱ្យ​ស្លាប់​

spot_img

​កំពង់ស្ពឺ ៖ រឿងរ៉ាវ​មិនគួរ​ជឿ ក្នុង​ពិធី​ចូល​រោង ថ្លៃ​មង្គលការ​ក្មួយ បងប្អូន​បង្កើត​ឈ្លោះ​គ្នា បង្ក​ជា​ហឹង្សា ដោយ​ប្អូនប្រុស ដាល់​បងប្រុស​មួយ​ដៃ បណ្តាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង នៅ​ស្រុក​សំរោង​ទង​។​

​បើ​តាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃ​អង្គារ ទី​១៥​ខែ​ឧសភា ឆ្នាំ​២០១៨ ម៉ោង​១៦.៣០ នាទី បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ដោយ​ជម្លោះ​រវាង​បងប្អូន​បង្កើត ស្ថិតនៅ​ភូមិ​អន្លង់​ព​ពាយ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ក្នុង​កម្មវិធី​មង្គលការ​មួយកន្លែង នៅផ្ទះ​ឈ្មោះ លឹម មុំ ភេទ​ស្រី អាយុ 48​ឆ្នាំ ហើយ​ឈ្មោះ លឹម ពឺន ភេទ​ប្រុស អាយុ 46​ឆ្នាំ នឹង​ឈ្មោះ លឹម ពៅ ភេទ​ប្រុស អាយុ​35​ឆ្នាំ ត្រូវជា​ប្អូន​ម្ចាស់​ដើមការ បាន​ទាស់​ពាក្យ​សម្ដី​គ្នា ហើយ​ត្រូវបាន​ឈ្មោះ លឹម ពៅ វាយ​ទៅលើ​ឈ្មោះ​លឹម ពឺន ដោយ​ដាល់​មួយ​ដៃ​ចំ​ផ្ទៃមុខ​ដួល​ផ្ងា​ក្រោយ​បោក​ក្បាល​ទៅ​លើ​រទេះគោរ​យន្ត ទុក​ក្បែរ​នោះ បណ្ដាល​ឲ្យ ឈ្មោះ លឹម ពឺន ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ។​

​ចំណែក​ជន​បង្ក ត្រូវបាន​នគរបាល ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×