Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន selfie លើ​ជណ្តើរយន្ត​! ស្រី​ម្នាក់​របូត​កូនស្រី​តូច​ពី​ដៃ​ធ្លាក់​ចុះដី​ស្លាប់​គួរ​ឲ្យ​រន្ធត់ ខណៈ​រវល់ selfie ជាមួយ​ប្តី (​មាន​វីដេអូ​)

spot_img

​ក្នុងសម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ទៅៗ​នេះ មនុស្ស​គ្រប់គ្នា​តែង​ឃើញ​ចូលចិត្ត​ថតរូប selfie ដែលជា​ផ្នែក​ដ៏​រីករាយ​មួយ​សម្រាប់​ជីវិត​រស់នៅ​រៀងរាល់ថ្ងៃ​របស់​ពួកគេ ។ ទោះយ៉ាងណា សកម្មភាព​ដ៏​ងប់​ង​ល់​នឹង selfie នេះ ចៃដន្យ​ក៏​អាចធ្វើ​ឲ្យ​នរណាម្នាក់​ជួប​ទុក្ខសោក​ផងដែរ ។ ជាក់ស្តែង ដូចជា​ករណី​ប្តី​ប្រពន្ធ​នេះ​អីចឹង បាន​បាត់បង់​កូនស្រី​តូច​ជាទី​ស្រលាញ់​ស្ទើរ​បោក​ខ្លួន​ស្លាប់​តាមតែ​ម្តង ព្រោះតែ selfie ភ្លេច​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​របស់​កូន​ខ្លួន ។​

​ថ្មីៗ​នេះ ស្ត្រី​ម្នាក់​ត្រូវ​បានឃើញ​ក្នុង​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល បាន​របូត​កូនស្រី​អាយុ​ទើប​១០​ខែ​ពី​ដៃ ធ្លាក់​រហូត​ស្លាប់ ខណៈ​នាង​រវល់​ថត selfie នៅលើ​ជណ្តើរយន្ត កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨, នេះ​បើតាម​សេចក្តីរាយការណ៍​របស់ The Star ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ទីកន្លែង​ដែល​ឪពុកម្តាយ​មួយ​បាន​នាំយក​កូនស្រី​របស់​ពួកគេ ទៅពិនិត្យ​សុខភាព​នៅ​គ្លីនិក​មួយ​ក្បែរ​ផ្ទះ ហើយ​បន្ទាប់មក បានសម្រេច​ឡើង​ផ្សារ​ទំនើប នៅក្នុង​ស្រុក Ganganagar រដ្ឋ Rajasthan ។

​វីដេអូ​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​ប្តី​ប្រពន្ធ​ខាងលើ ដំបូង​ឡើយ បាននាំគ្នា​ថតរូប selfie នៅ​ផ្លូវ​ដើរ​ជាប់​នឹង​ជណ្តើរយន្ត ។ ស្ត្រី​ជា​ម្តាយ​ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​ទឹកក្រូច បាន​កំពុង​ពរ​កូនស្រី​របស់​នាង នៅពេលនោះ ។ វីដេអូ​ឃ្លី​ប​បន្ទាប់មក ក៏បាន​បង្ហាញ​ពួកគេ​ដើរ​ចាកចេញ និង​បង្ហាញខ្លួន​នៅលើ​ជណ្តើរយន្ត ដើម្បី​ឡើងទៅ​កាន់​ជាន់​លើ​បន្ទាប់ ។​

​សាក្សី​ជាច្រើន​បាន​រាយការណ៍​ថា ប្តី​បានស្នើ​ប្រពន្ធ selfie ខណៈ​នៅលើ​ជណ្តើរយន្ត ។ ប៉ុន្តែ ជា​អកុសល នាង​ស្រាប់តែ​បាត់បង់​ជំហរ និង​របូត​កូនស្រី​ពី​ដៃ​របស់​នាង បណ្តាល​ឲ្យ​វា​ធ្លាក់​បោក​ក្បាល​នឹង​បង្កាន់ដៃ រួច​បន្ត​ធ្លាក់​ទៅកាន់​ជាន់​ទី​៣​តាម​ចន្លោះ​នោះ​រហូត​ស្លាប់​តែម្តង ។​

​នេះ​ជា​ករណី​គ្រោះថ្នាក់​យ៉ាង​ជាក់ស្តែង ដែល​ប៉ូលីស​និយាយថា ប្តី​ប្រពន្ធ​នេះ​ពុំ​ត្រូវបាន​ចាត់វិធានការ​ផ្លូវច្បាប់​ណាមួយ​នោះទេ ដោយ​អនុញ្ញាត​ឲ្យ​នាំយក​កូនស្រី​តូច​របស់​ពួកគេ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ ចន្ទី​

spot_img
×