Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​២​នាក់​ រថយន្ត​ Audi-Q7 ឡើង​លើ​សួន​ រួចបុក​ស្លាក​ប៉ាណូ​

spot_img

ភ្នំពេញ​៖ រថយន្ត​Audi-Q7 ស៊េរី​ទំនើប ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-9229 បាន​បុក​ឡើងលើ​សួន និង​បុក​ស្លាក​ប៉ាណូ យ៉ាង​ធំ​ដាច់ចេញ​ពី​ដី ស្លាប់​ម្នាក់​នឹង​រងរបួស​ធ្ងន់​២​នាក់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A ស្ថិតក្នុង សង្កាត់ ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

​រថយន្ត​Audi Q7 បន្ទាប់ពី​បុក​ហើយ បាន​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រថយន្ត ចំណែក​មនុស្ស​៣​នាក់​ជាប់​នៅក្នុង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ​គាស់​ចេញពី​ក្នុង​រថយន្ត ដឹក​យក​សង្គ្រោះបន្ទាន់​ភ្លាមៗ ។​

​អ្នក​ដែល​ស្លាប់​មានឈ្មោះ សយ សាន ជា តៃកុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់ធំ និង​របួសធ្ងន់​២​នាក់​ទៀត​មិន​ទាន់​ស្គាល់ អត្តសញ្ញាណ ។​

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ បើក​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ហោះ​ទៅបុក ស្លាក​ប៉ានណូ​បាក់​រាបដ​ល់ដី រួច​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ឆេះ​ផ្សែង​ហុយ​ទ្រលោម ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​ត្រូវបាន បងប្អូន​ប្រជាព​រដ្ឋ​ជួយ​វាយ​កញ្ចក់​បំបែក​យក​មនុស្ស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​អកុសល​ត្រូវ​ស្លាប់​ម្នាក់ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×