Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រព្យ​ទេវតា​ប្រទាន មាន​មិនចាំបាច់​ប្រឹង

spot_img

​នៅ​ឆ្នាំ ១៩៨០ ពេល​ដែល​កំពុង​ឃ្វាលគោ​ជាមួយ​ឪពុក​នៅ​វាលស្រែ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​អេ​ស្ប៉ា​ញ កុមារា Faustino Lopez បានឃើញ​ថ្ម​មួយ​ដុំ​រលោង​ស្រិល មាន​ទំហំ 45 x 31 x 20cm និង​ទម្ងន់​ប្រមាណ ១០០​គីឡូក្រាម ។​

​កសិករ​ដែល​មានភ័ព្វ​សំណាង​ខាង​ឡើង (​ស្តាំ​) និង “​ទ្រព្យ​ទេវតា​ប្រទាន​” ឲ្យ​ខ្លួន ពេលនោះ​គាត់​គិតថា វា​ជា​ដុំ​ថ្ម​ដែល​រមៀល​ធ្លាក់​មក​ពី​លើ​ភ្នំ Lopez បាន​យក​ដុំថ្ម​នោះមក​ផ្ទះ ទុក​ធ្វើ​ជា​ត្បាល់កិន​សាច់ ។ ថ្ម​មួយ​ដុំ​នេះ បាន​ទុក​នៅ​សំ​យ៉ាប​ផ្ទះ​គាត់​អស់​កាល​ជាង ៣០​ឆ្នាំ​។​

​នៅ​ឆ្នាំ ២០១១ Lopez បាន​មើល​ទូរទស្សន៍​ឃើញ​គេ​និយាយ​ពី​បាតុភូត​ដុំ​អាចម៍ផ្កាយ​នៅអេ​ស្ប៉ាញ គាត់​ក៏​នឹកឃើញ​ដុំថ្ម​នៅ​ខាងក្រៅ​ផ្ទះ​ដែល​បាន​យក​មក​កាលពី ៣០​ឆ្នាំមុន ។ គាត់​ក៏​បាន​ទាក់ទង​ជាមួយ​អ្នក​ភូ​កុម្ព​សាស្ត្រ Juan Gutierrez រាយការណ៍​ប្រាប់​ពី​រឿង​ដុំថ្ម​ចម្លែក​នេះ ក្រែងលោ​…​។​

​ក្រោយ​ការវិភាគ​យ៉ាង​ម៉ត់ចត់​មក​អ្នក​ភូ​កុម្ព​សាស្ត្រ Gutierrez រួម​នឹង​សហការី​បាន​ទទួលស្គាល់ថា នេះ​គឺជា​បំណែក​ដុំ​អាចម៍ផ្កាយ​លោហ​មាន​មក​តាំងពី​ជំនាន់​បុព្វកាល ហើយ​វា​គឺជា​លទ្ធផល នៃ​អនុ​ភព​មួយ​បុក​ទង្គិច​ជាមួយ​ផែនដី ។​

​គំរូ​ដុំថ្ម​អាចម៍ផ្កាយ​របស់​ឡូ​ប៉េ ក៏​ស្រដៀង​នឹង​ដុំ​អាចម៍ផ្កាយ​ចំនួន ៣​ទៀត ត្រូវបាន​រកឃើញ​អំឡុង​ឆ្នាំ ១៨៩៨ ១៩១២ និង ១៩៥០ ។​

Lopez អាច​ទទួលបាន​ប្រាក់​ពី​សារៈមន្ទីរ​ចំនួន ៥​លាន​ដុល្លារ សម្រាប់ “​ត្បាល់កិន​សាច់ ” របស់ខ្លួន ។

​បច្ចុប្បន្ន Lopez ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្លូវការ​របស់​ដុំ​អាចម៍ផ្កាយ​នេះ ហើយ​យល់ព្រម​ឲ្យ​សារមន្ទី​រកាត់​យក​គំរូ​ឃ្លាំង​ទ្រព្យ​របស់​ខ្លួន​មួយ​ចំណែក​តូច​ទុកដាក់​តាំងនៅ​សារមន្ទីរ​ជាតិ ហើយ​លោក​កំពុង​ថ្លឹងថ្លែង​ថា​គួរ​លក់ដុំ​អាចម៍ផ្កាយ​នេះ​ដែរ​ឬទេ ។​

​គេ​បាន​ដឹងថា ដុំ​អាចម៍ផ្កាយ​ជាច្រើន ពេល​ធ្លាក់ចុះ​មក​ផែនដី សុទ្ធតែ​ត្រូវ​ដាច់​ខ្ទេច​ទាំង ប្រសិន​មាន​នោះ​គឺ​បំណែក​តូចៗ​មាន​ទម្ងន់​គិត​ជា​ក្រាម​តែប៉ុណ្ណោះ​។ រីឯ​ដុំ​អាចម៍ផ្កាយ​ដែលមាន​ទម្ងន់​ដែល​មាន​ទម្ងន់​ដល់​ទៅ ១០០​គី​ឡូ ពិតជា​មាន​តិច​បំផុត ហើយ​បច្ចុប្បន្ន​គេ​ដាក់​តម្លៃ​ឲ្យ Lopez ៥​លាន​ដុល្លារ ៕ ចន្ទ្រា​

spot_img
×