Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! គិតថា ទិញ​ឆ្កែ​ពូជ “​ទី​បេ​” មក​ចិញ្ចឹម ២ ឆ្នាំក្រោយ ទើប​ដឹងថា ជា​ខ្លាឃ្មុំ​សោះ​ (មានវីដេអូ)

spot_img

ស្ត្រី​សញ្ជាតិ​ចិន​ម្នាក់ គិត​ថា​ខ្លួន​ទិញ​បាន​ពូជ​ឆ្កែ​ទី​បេ មក​ចិញ្ចឹម ប៉ុន្តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​វា​ធំធាត់​យ៉ាង​លឿន រហូតដល់​ពេល​វា​មាន​ទម្ងន់​ជាង ១០០​គី​ឡូ ទើប​ដឹងថា វា​ពុំ​មែន​ជា​ឆ្កែ​ឡើយ ។​

​តាម RT អ្នកស្រី Su Yun រស់នៅ​ខេត្ត វូ​ណាន ប្រទេស​ចិន បាន​ទិញ​កូន​ឆ្កែ​តូច​មួយ នៅ​ផ្សារណាត់​តំបន់ភ្នំ​កាលពី​ឆ្នាំ ២០១៦ ហើយ​ដាក់​ឈ្មោះ​វា​ថា ស៊ា​វ ហេង អ្នកស្រី Su និយាយថា ពេល​ខ្ញុំ​យក​វា​មក​ផ្ទះ​វា​ពិតជា​ដូច​កូន​ឆ្កែ​ពូជ​ទីបេ​បេះបិទ ប៉ុន្តែ​ចិញ្ចឹម​វា​យូរៗ​ទៅ​វា​បែរ​ជា​ស្រដៀង​នឹង​ខ្លាឃ្មុំ​ទៅវិញ ប្រការ​នេះ​ធ្វើឲ្យ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍ភ័​យ​ខ្លាច ។​

​ងាក​ទៅ​កាន់​អតីតកាល​អ្នកស្រី Su Yun ឲ្យដឹង​បន្ថែម​ថា ខ្ញុំ​បាន​ចិញ្ចឹម​បីបាច់​វា​យ៉ាង​ម៉ត់ចត់ ហើយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​វា​មាន​លក្ខណៈ​ពុំ​ដូច​ឆ្កែ​សោះ ។ វា​ពិតជា​មាន​ការ​រំញោច​ខ្លាំងណាស់ ប្រសិន​បើ​ម្ចាស់​មិន​នៅ ម្យ៉ាងទៀត​វា​ច្រើនតែ​ធ្វើឲ្យ​ខ្លួន​វា​រងរបួស​។ ក្នុង​មួយ​ថ្ងៃៗ វា​ស៊ី​អស់​ផ្លែឈើ​ប្រហែល ១​ធុង ហើយ​មី ២​ឆ្នាំង ។​

​ថ្មីៗ​នេះ​អ្នកស្រី Yun បានឃើញ​ខិត្តប័ណ្ណ​ពី​ការចិញ្ចឹម​សត្វព្រៃ​ដោយ​គ្មាន​ការអនុញ្ញាត​ជា​ទង្វើ​ល្មើសច្បាប់ ហេតុ​នេះ​អ្នកស្រី​ក៏​ទាក់ទង​ជាមួយ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ ស៊ា​វ ហេង ត្រូវបាន​បញ្ជូន​ទៅកាន់ “​ផ្ទះ​ថ្មី​” បណ្តា​វេជ្ជបណ្ឌិត​ពិនិត្យឃើញថា វា​មាន​សុខភាព​មាំមួន​ល្អ ហើយ​ពុំ​មាន​រង​ការ​ធ្វើ​បាប ។ រដ្ឋការ​ខេត្ត​វូ​ណាន សម្រេច​មិន​ដាក់ពិន័យ​អ្នកស្រី Su Yun ព្រោះ​តែ​ពុំបាន​ដឹងថា​វា​ជា​កូន​ខ្លាឃ្មុំ ហើយ​គាត់​បាន​ចិញ្ចឹម​បីបាច់​វា​យ៉ាង​ល្អ​។​

​ឆ្កែ​ពូជ​ទី​បេ មាន​រាងរៅ​ខុសប្លែក​ពី​ខ្លា​ឃ្មុំ ។​

​គួរ​រំលឹក​ថា​ខ្លាឃ្មុំ​សេះ​ជា​អម្បូរ​សត្វ​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​ប្រទេស​ចិន ព្រោះតែ​ការ​លួច​ប្រមាញ់ និង​បរិស្ថាន​រស់​នៅ​មាន​ការ​ប្រែប្រួល ៕ ចន្ទ្រា​

spot_img
×