Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រឡំ​កាបូប​គ្នា ​ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ បញ្ជូនទៅ​តុលាការ​

spot_img

​តាកែវ ៖ រឿង​ភ័ណ្ឌច្រលំ​កាបូប​អ្នកធ្វើ​ដំណើរ​ក្នុង​រថយន្ត​តាក់​ស៊ីតូ​រី​ស​ភ្នំពេញ​-​តាកែវ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មនុស្ស​ពីរ​នាក់​បញ្ជូន​ទៅ​តុលាការ បន្ទាប់ពី​ម្ចាស់​កាបូប​បាន​និយាយថា ខ្លួន​នៅ​បាត់​លុយ​ចំនួន ១០​ម៉ឺន​បាត និង​ចិញ្ចៀន​មួយ​វង់​ទៀត ខណៈ​ដែល​សមត្ថ​កិច្ច​រួមជាមួយ​និង​តៃកុង​ឡាន បាន​នាំគ្នា​ដើររក​អ្នក​ច្រឡំ​កាបូប និង​យក​កាបូប​រួមជាមួយ​និង​ថវិការ​ជាង ៨​លាន​រៀល​មក​ប្រគល់​អោយ​ម្ចាស់​ដើម​វិញ ។​

​ហេតុ​ការភ័ន្តច្រឡំ​មួយ​ដែល​បង្ក​ជា​ទុក្ខ​ដល់​តៃកុង​ឡាន និង​អ្នក​ដែល​យក​ការ​បូ​ប​ទៅ​ច្រឡំ​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​មក​សាកសួរ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ឧសភា ២០១៨​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ក៏​ព្រោះតែ​រឿង​ច្រឡំ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា ២០១៨ វេលា​ម៉ោង ៥​ល្ងាច នៅ​ចំណុច​ភូមិ​ពេជ្រ​សារ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ ក្នុងពេល​ដែល​ម្ចាស់​កាបូប​ឈ្មោះ ទេព ស្រី​នឿន បាន​ជិះ​រថយន្ត​តាក់ស៊ី ពី​ផ្សារ​ដើម​គរ មក​ខេត្ត​តាកែវ លុះ​ពេល​មកដល់​ផ្ទះ​ភូមិ​ឃុំ​ខាងលើ ចុះ​ពី​ឡាន​តាក់ស៊ី​យក​កាបូប​ដាក់​ឥ​វ៉ាន់ ក៏​ដឹង​ថា​ខ្លួន​ច្រឡំ​កាបូប​ជាមួយ​អ្នកធ្វើ​ដំណើរ​ជាមួយ​គ្នា រួច​ក៏​សុំ​អោយ​តៃកុង​ឡាន​ជូន​គាត់​ត្រឡប់​ទៅវិញ ដើម្បី​រក​មើល​អ្នក​ច្រឡំ​កាបូប​នោះ ព្រោះ​គាត់​មាន​លុយ​ច្រើន​ដាក់​ក្នុង​កាបូប​នោះ តែ​ម្ចាស់​ឡាន​មិន​ព្រមទៅ ក៏​បាន​និយាយថា រូបរាង​មីង​ចឹង​មាន​សមត្ថភាពឯ​ណាមា​ន​លុយ​ច្រើន​ដាក់​ក្នុង​កាបូប​បែប​នឹង បន្ទាប់ពី​មាន​ការនិយាយ​មិន​ត្រូវ​គ្នា​ជាមួយ​និង​តៃកុង​ឡាន រូបគាត់​ក៏​បាន​ទៅប្តឹង​សមត្ថកិច្ច​នគរបាល​នៅ​ឃុំ​ពេ​ជ​សារ​នោះ រួច​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​តៃកុង​ឡាន និង​រថយន្ត​យក​មក​រក្សា​ទុក្ខ ដើម្បី​យក​មក​សួរនាំ ។​

លោក យ៉ុង ញី​វ ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​អោយដឹងថា ក្នុងករណីនេះ គឺជា​ការភ័ន្តច្រឡំ ហើយ​ក្នុងនោះ​ម្ចាស់​រថយន្ត និង​សមត្ថកិច្ច​ក៏​បាន​នាំគ្នា​ដើររក​អ្នក​ដែល​ច្រឡំ​កាបូប​នោះ​មក​ដែរ ដោយ​ក្នុង​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​លុយ​នៅ​ក្នុង​កាបូប​មួយចំនួន តែ​ម្ចាស់​កាបូប​ឈ្មោះ ទេព ស្រី​នឿន បាន​និយាយថា ខ្លួន​នៅ​បាត់​លុយ​បាត់ ចំនួន ១០​ម៉ឺន​បាត និង​ជិ​ញ្ចៀ​ន​មួយ​វង់​ទៀត​។ ដូច្នេះ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន តៃកុង​ឡាន​ឈ្មោះ ឆោម ចន្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បើករថយន្ត​ឈ្នួល រស់នៅ​ភូមិ​អាង​ខ្ចៅ ឃុំ​កំពែង ស្រុក​គីរីវង់ រួមជាមួយ​និង​អ្នក​ដែល​យក​កាបូប​ទៅ​ច្រឡំ​ឈ្មោះ យន់ ចាន់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ឆី​ស ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្តតាកែវ យក​មក​សួរនាំ រួច​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្តង ។​
​បើ​សម្តី​របស់​អ្នកស្រី ទេព ស្រី​នឿន ដែល​ជា​ម្ចាស់​កាបូប​បាន​និយាយថា រូប​គាត់​គឺ​បាន​ធ្វើដំណើរ​តាំងពី​ប៉ោយ​ប៉ែត មក​ដល់​ផ្សារ​ដើម​គរ ក៏​រក​រថយន្ត​តាក់ស៊ី​ជិះ​បន្ត​មក​ផ្ទះ​នៅ​តាកែវ មកដល់​ចំនុច​ផ្សារ​ដើម​គរ តៃកុង​ឡាន​ក៏​បាន​ហៅ​គាត់​ជិះ មក​ដល់​កន្លែង​ទិញ​នំប៉័ង គាត់​ក៏​ឈប់​ទិញ​នំប៉័ង​ផ្ញើ​អ្នកផ្ទះ ដោយ​យក​ស្បោង​នំប៉័ង​នោះ​ចង​ជាមួយ​និង​ដៃ​កាបូប តែ​នៅពេល​ចេះ​ធ្វើ​ដំណើ​រហ​តូ​មក​តាមផ្លូវ អ្នករួមដំណើរ​ក៏​ចុះ​ពី​រថយន្ត​ជា​បន្តើរ​ជា​បន្តើ ពេល​នោះ​ព្រូឡាន ក៏​បាន​អោយ​គាត់​ឡើង​មក​ខាង​មុខ​មក​វា​ទូលាយ​ស្រួយ​អង្គុយ តែ​នៅពេលដែល​ចេះ​ជិះ​មក​រហូត​ដល់​ចំនុច​ត្រូវ​ចុះ​ទៅ​ផ្ទះ រួច​យក​កាបូប​នោះ ក៏​ដឹង​ថា​មិនមែន​ជា​របស់​ខ្លួន ប្រហែល​មាន​គេ​ច្រឡំ​នោះ ក៏​មាន​ការ​ឆោឡោ​ទៅ ។​

ដោយឡែក​ក្រុម​គ្រួសារ​ខាង​តៃកុង​ឡាន​តាក់ស៊ី បាន​និយាយថា រូបគាត់​មិន​បានដឹង​នោះទេ ថា​ជា​កាបូបស្ពាយ​របស់​អ្នក​អោយ​ពិតប្រាកដ ព្រោះ​នៅពេលដែល​ភ្ញៀវ​ចុះ​ពី​រថយន្ត​គឺ​ព្រូឡាន ជា​អ្នក​ដាក់​ឥ​វ៉ាន់​នោះ ទៅ​តាម​ដែល​ភ្ញៀវ​ប្រាប់ថា​ជា​កាបូប​មួយណា​នោះទេ ដោយសារ​តែ​កាបូប​នោះ​មាន​ពណ៌​និង​រូបរាង​ស្រដៀង​គ្នា​ពេក ទើប​មាន​ការច្រឡំ​បែបនេះ ។ ហើយ​បន្ទាប់​ពី​មាន​ការប្តឹង​រួចហើយ តៃកុង​ឡាន​រួមជាមួយ​និង​ក្រុមគ្រួសារ សមត្ថកិច្ច ក៏​បាន​នាំគ្នា​ដើរ​កា​របូបនោះ ហើយ​បាន​ឃើញ​និង​យក​ថវិការ​ទាំងនោះ​មក​អោយ​ជនរងគ្រោះ​វិញ តែ​ជនរងគ្រោះ​ថា​នៅ​បាត់​លុយ​ទៀត ។​

ចំណែកឯ​អ្នក​យក​កាបូប​ច្រឡំ​ឈ្មោះ យន់ ចាន់ នោះ​បាន​និយាយថា នៅពេលដែល​នាង​មកដល់​ផ្ទះ ក៏​បាន​បើក​កាបូប​នោះ​មើល ទើប​ដឹងថា មិនមែន​ជា​របស់​ខ្លួន លុះដល់​ពេល​តៃកុង​ឡាន គេ​មក​រក​វិញ រូប​នាង​ក៏​ប្រគល់​កាបូប​នោះ​ត្រឡប់​ទៅ​អោយ​វិញ ដោយ​សុំ​តែ​កាបូប​គាត់​មក​វិញ​តែ​ប៉ុណ្ណោះ ដោយ​រូបគាត់​បាន​អះអាងថា មិន​បាន​ប៉ះពាល់​លុយកាក់​ក្នុង​កាបូប​នោះទេ ។ យោង​តាម​ករណី​ខាងលើ​នេះ គឺជា​មេរៀន​សម្រាប់​តៃកុង​ឡាន​តាក់ស៊ី និង​អ្នក​ដែល​យក​កាបូប​ច្រឡំ មុន​និង​ចុះ​ពី​រថយន្ត​គួ​ណាស់​តែ​ពី​និត្យ​មើល​អោយបាន​ម៉ត់​ចុត ជៀសវាង​កើតមាន​ហេតុ​ការណ៏​ដូច​ខាងលើ​នេះ ៕ តាកែវ

spot_img
×