Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ពីរ​នាក់​ដោយសារ​ផ្ទុះ​គ្រាប់​មីនតោន ពេល​បើក​ត្រាក់ទ័រ​ភ្ជួរ​ស្រែ​

spot_img

​ព្រះវិហារ​៖ នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន នៅ​ភូមិ​សែន​រុងរឿង​២ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដែល​ធ្វើឱ្យ​អ្នកបើកបរ​ស្លាប់​។​

​ចំណែក​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​ករណី​យក​គ្រាប់​មក​ច្នៃ​ផ្ទុះ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ទិស​ស្រុក​ព្រះនេតព្រះ​ខេត្ត​បន្ទាយមានជ័​យ​។ រីឯ​នៅ​ភ្នំពេញ កំពង់ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ កម្ពុជា​គ្មាន​គ្រាប់មីន ២០២៥​។​

​សូមបញ្ជាក់​ថា កម្ពុជា​មាន​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មាន​៤​ប្រភេទ​សំខាន់​គឺ​៖ ១. គ្រាប់មីន មាន​គ្រាប់មីន​ប្រឆាំង​មនុស្ស​និង​គ្រាប់​មីនតោន ហើយ​គ្រាប់​មីន​ប្រឆាំង​មនុស្ស ស្ថិតក្រោម​អនុសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​ដែរ និង​មាន​កាព្វកិច្ច​បញ្ចប់​ត្រឹ​ម​ឆ្នាំ​២០២៥​។ ដែល​ឆ្នាំ​២០១៩​ខាងមុខ កម្ពុជា​ត្រូវ​ដាក់​សំណើរ ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​សុំ​ពន្យារពេល​ដល់​២០២៥​។ គ្រាប់មីន​តោន​មិន​ស្ថិតក្រោម​អនុសញ្ញា​ទេ​។ ២. គ្រាប់បែក​ចង្កោម​៖ កម្ពុជា​ទទួល​រងគ្រោះ​ប្រមាណ​ជាង​២៨​លាន​កូន​គ្រាប់បែក​ចង្កោម ដែល​កម្ពុជា​មិនមែន​រដ្ឋ​ភាគី​ទេ​។ តែ​កម្ពុជា​កំពុង​ខិតខំ​បោសសំអាត​ដែរ​។ ៣. គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ទាំង​គ្រាប់កាំភ្លើង​ធំ គ្រាប់បែក​ទំលាក់​ពី​យន្តហោះ និង​យុទ្ធភណ្ឌ​នានា ៤. គ្រាប់បែក ជា​អាវុធ​គីមី​។​

​បើ​តាម​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បានបញ្ជាក់​ថា ដូចនេះ​ឆ្នាំ ២០២៥ ជា​គោលដៅ​គ្មាន​គ្រាប់មីន ប្រឆាំង​មនុស្ស​នៅ​កម្ពុជា មិន​មានន័យថា ការ​បោសសំអាត​សំណល់​ជាតិ​ផ្ទុះ ត្រូវបាន​បញ្ចប់​នោះទេ​។ នេះ​ជារ​មតក​សង្គ្រាម ដែល​ទាមទារ​ពេល​ច្រើន​ណាស់ ត្រូវ​សំអាត​ទឹកដី​ដ៏​បវរ​របស់​យើង ឱ្យបាន​ស្អាត និង​សុខ​សុ​វតិ្ថ​ភាព បរិបូរ​ឡើងវិញ​។​

​លោក​បាន​ថ្លែងថា មាន​អ្នក​សួរ​ខ្ញុំ​ច្រើន​ណាស់​ដោយ​ការយល់ច្រឡំ​ថា កម្ពុជា​គ្មាន​គ្រាប់មីន​២០២៥​នេះ សួរ​ថា​ធ្វើ​បាន​ដែរ​អី​? ព្រោះ​ម្នាក់ៗ​យល់ថា ត្រូវការ​ពេលវេលា​សមស្រប​។ តែ​២០២៥ ជា​កាព្វកិច្ច​នៃ​អនុសញ្ញា​អន្តរជាតិ ចំពោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស ដែល​កម្ពុជា ជា​រដ្ឋ​ភាគី ត្រូវតែ​ធ្វើ​ការប្តេជ្ញាចិត្ត​ឱ្យបាន​ច្បាស់​។ ហើយ​បញ្ហា​៣​ផ្នែក​ទៀត នឹង​ខិតខំ​កាត់បន្ថយ​ឱ្យបាន​ច្រើន តាម​តែ​អាច​ទៅ​បាន​ត្រឹម​២០២៥ ដែល​មិន​អាច​ធ្វើ​អស់​បានទេ​។​

អង្គភាព​ស៊ីម៉ាក់​ក្នុង​រយៈពេល​២៥​ឆ្នាំ​ជាង​នេះ ធ្វើ​ការងារ​កម្ទេច​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ផ្ទុះ បាន​ជាង​២​លាន​៧​សែន​គ្រាប់ និង​ធ្វើ​ការងារ​សង្គម​ច្រើនណាស់ មិន​អាច​អធិប្បាយ​និង​ដាក់​បង្ហាញ​ឱ្យអស់​សេចក្តី​ទេ​។ វិស័យ​មីន ចូល​ដល់​ដំណាក់កាល​ថ្មី ហើយ​ដែល​ត្រូវ​ទម្លាក់​កម្ពស់ និង​ត្រៀម​រក​កន្លែង​ចុះចត​។ នេះ​ជា​ជោគជ័យ​ធំធេង​ណាស់ របស់​រាជ​រដ្ឋភិបាល ក្នុង​ការដឹកនាំ​រំដោះខ្លួន ពី​ឃាតករ​គ្មាន​ឈាម ជា​សំណល់​ពី​សង្គ្រាម ដែល​បន្ត​បង្ក​ឱ្យ​ឈាម​ខែ្មរ​ហូរ ទឹកដី​ដ៏​ស្រស់​បវរ​នៅតែ​បន្ត​ភ័យខ្លាច​ដោយសារ​មរតក​នៃ​សង្គ្រាម​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×