Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ B-52 អាច​មិន​ចូលរួម​ធ្វើ​សមយុទ្ធ​បន្ទាប់ពី​កូរ៉េខាងជើង គំរាម​លុបចោល​ជំនួប​កំពូល​

spot_img

​តាម Yonhap ដកស្រង់​ព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​នៅ​ថ្ងៃ​នេះ​ថា “​យន្តហោះ​ប្រយុទ្ធ F-22 បាន​អនុវត្ត​វិញ្ញាសម​យុទ្ធ​មួយចំនួ​ន ខណៈពេល​ដែល​យន្តហោះ​ទម្លាក់​គ្រាប់ B-52 នៅ​មិនទាន់​ចូលរួម​ទេ​។ យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ​ទាំង​នេះ អាច​នឹង​ពុំ​ត្រូវ​បាន​ចូលរួម​សមយុទ្ធ Max Thunder ឡើយ​” ។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ត្រៀម​ចុះចត​នៅ​មូលដ្ឋាន​ទ័ពអាកាស Andersen

​ព័ត៌មាន​នេះ ត្រូវបាន​ផ្សាយ​ចេញ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កូរ៉េខាងជើង ប្រកាស​លុបចោល​កិច្ចចរចា​ជាន់ខ្ពស់​អន្តរ​កូរ៉េ​សំដៅ​ស្តែង​ចេញ​ការប្រឆាំង​ចំពោះ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង បាន​លើកឡើង​ថា មាន​ចរិត​ហាត់​សម សម្រាប់​បម្រើ​ឲ្យ​ការឈ្លានពាន​មួយ ហើយ​ជា​កាយវិការ​ញុះញង់​ខណៈពេលដែល​ចំណងទាក់ទង​រវាង​កូរ៉េ​ទាំង​ពីរ កំពុង​ត្រូវបាន​កែសម្រួល​ប្រសើរឡើង ។ ក្រុង​ព្យុងយ៉ាង​ក៏​គំរាម និង​លុប​ចោល​ជំនួប​កំពូល​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ដែល​តាម​ផែនការ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ព្រមទាំង​ព្រមាន​អាមេរិក គប្បី​ប្រយ័ត្នប្រយែង​ចំពោះ​កាយវិការ “​បង្ក​ការរំខាន​” នេះ ។​

​ស្របពេល​ជាមួយ​គ្នា​នោះ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង Song Young-moo នៅ​ថ្ងៃនេះ​ដែរ​ក៏​បាន​បើក​អង្គប្រជុំ​បន្ទាន់​ជាមួយ​ឧត្តមសេនីយ៍ Vincent Brooks ជាមួយ​មេបញ្ជាការ​កងកម្លាំង​អាមេរិក ប្រចាំ​កូរ៉េខាងត្បូង ដើម្បី​ពិភាក្សា​ជុំវិញ​ប្រតិកម្ម​របស់​កូរ៉េខាងជើង ជុំវិញ​ការធ្វើ​សមយុទ្ធ​នេះ ៕ សូ​យ​ន​

spot_img
×