Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់រៀបរាប់ទាំងអួលដើមក! ព្រោះ​ត្រូវ​លង់ខ្លួននឹង​​ក្រុមហ៊ុន​​កម្ចី​​ចិន​​ទាំង​នេះ​​​​ទាំង​ការ និង​ដើម​​ឡើងអស់​ជាង​៩ម៉ឺន​ដុល្លារ​ ស្តាប់​នាង​រៀបរាប់​គួរ​ឲ្យ​ខ្លាច!!

spot_img

​ស្ត្រី​ម្នាក់​បាន​ដាច់ចេញ​វីដេអូ​មួយ និយាយ​រៀបរាប់​ទាំង​ដួង​ដើម​.​ក​គួរ​ឲ្យ​អាសូរ​ខ្លាំងណាស់ បន្ទាប់ពី​គាត់​បាន​លង់ខ្លួន​នឹង​ប្រាក់កម្ចី​ចិន​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​ឡើង​ការប្រាក់ និង​ដើម ដល់​ថ្នាក់​ជាង ៩ ម៉ឺន​ដុល្លារ និង​ក្រុម​ជនជាតិ​ចិន​ផ្តល់​កម្ចី​ប្រាក់​នោះ គំរាម​សម្លាប់​នាង​ថែមទៀត ប្រសិន​ប្រគល់​លុយ​ការ និង​ដើម ទៅតាម​កាល​បរិ​ច្ឆា​ទ​កំណត់ ។

​ស្ត្រី​រងគ្រោះ​រូបនេះ បាន​រៀបរាប់​ឲ្យ​ដឹងថា ដោយសារតែ​នាង​កំពុង​ខ្វះខាត​លុយ​ការរកស៊ី​ខ្លាំង នៅ​ថ្ងៃមួយ​ក៏មាន​ខាង​ក្រុមហ៊ុន​ប្រាក់កម្ចី​ចិន បានខ​លម​កនាង ហើយ​ប្រាប់ថា ការប្រាក់​ធូរ​ថ្លៃ និយាយ​រួម​ទៅ គឺមាន​ការងាយស្រួល​មែនទែន ។ ដោយ​លឺ​បែបនេះ នាង​ក៏​ចាប់អារម្មណ៍ និង​ធ្វើការ​ណាត់ជួប​ពួកគេ នៅ​កន្លែង​ហាង​កាហ្វេ​ស្ងាត់ និង​ពុំ​ដឹងថា​ពួកគេ​ប្រើ «មនោគម​» អ្វី​នោះទេ បានធ្វើ​ឲ្យ​នាង «​លង់ខ្លួន​» យកលុយ​ពី​ពួកគេ​អស់ ២០០០ ដុល្លារ ជាមួយ​ការប្រាក់​ជាង ៣០០០ ដុល្លារ ទុក​ឲ្យ​រយៈពេល​ត្រឹម​១​សប្តាហ៍ ។

​ស្ត្រី​រូបនេះ​បន្ត​ទាំង​អួលដើមក​ថា ដោយសារ​ភ័យខ្លាច​នឹង​ការកំណត់​សងលុយ​ទាំង​ការ​ទាំង​ដើម​របស់​ក្រុមហ៊ុន​កម្ចី​ចិន​នោះ នាង​ពិតជា​អស់សង្ឃឹម​ជាខ្លាំង ព្រោះ​ពុំ​ដឹងថា​នឹងត្រូវ​ទៅ​ពឹង​ណា ខណៈដែល​គ្រួសារ​ក៏​ពុំ​ឲ្យ​ដឹង​រឿងនេះ ។ ប៉ុន្តែ ស្របពេលនោះ ក៏មាន​ក្រុមហ៊ុន​កម្ចី​ផ្សេង​មួយទៀត​បានមករ​កនា​ង (​ហាក់ដូច​ដឹង​នាង​កំពុង​ជួប​ទុក្ខ​) ក៏បាន​ធ្វើ​ឲ្យ​នាង​លង់ខ្លួន​យកលុយ​អស់ ៣០០០ ដុល្លារ និង​ការប្រាក់​រហូតដល់ ៥០០០ ដុល្លារ (​កំណត់​រយៈពេល​១​សប្តាហ៍ និង​ពន្យារពេល​ឲ្យ​ត្រឹម​១០​ថ្ងៃ​) ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ខណៈពេល​នាង​ជា​មនុស្ស​ម្នាក់​ដាក់​​ពុំមាន​ស្មារតី​ក្នុងខ្លួន​ នាង​នៅ​បន្ត​លង់ខ្លួន​ជាមួយ​ក្រុមហ៊ុន​កម្ចី​ផ្សេងៗ​ទៀត​ហាក់ដូច​បក្ខពួក​តែមួយ សរុប​ប្រហែល ៧, ៨ ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​បង្ខំចិត្ត​យក​គ្រួសារ​សរុប​ចំនួន ៩៧០០០ ដុល្លារ ទៅ​សង​ពួកគេ ហើយ​សង​ពុំទាន់​រួច​ទៀត ដែល​ធ្វើ​ឲ្យ​នាង​សឹង​ពុំ​ចង់​រស់​នៅលើ​ផែនដី​តទៅទៀត ។​

​ករណីនេះ​ផងដែរ នាង​ក៏បាន​ទៅ​ជួប​អាជ្ញាធ ដើម្បី​ជួយ​អន្តរាគមន៍ ប៉ុន្តែ ពួកគាត់​និយាយថា សំណុំ​រឿងនេះ​ធំដុំ​ណាស់ ពុំ​អាចជួយ​បានទេ ។ ហេតុនេះ ជា​ចុងក្រោយ នាង​មានតែ​លើក​ម្រាមដៃ​ដប់​ដល់​សម្តេច​ទាំងពីរ មេត្តាជួយ​អន្តរាគមន៍​សម្រាប់​ករ​ណី​របស់​នាង​ផង​!! ។​

​តាមរយៈ​ការចេញ​វីដេអូ​នេះ​ផងដែរ នាង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ទោះបី​ខ្វះ​លុយកាក់​រកស៊ី​យ៉ាងណា ដាច់ខាត​កុំ​ខ្ចីលុយ​ឥណទាន​ក្រុមហ៊ុន​ទាំងនេះ​ឲ្យ​សោះ ជាពិសេស​អ្នក​ដែល​ដើរ​ចែក​នាម​កាត​នៅតាម​ផ្ទះ ហើយ​និង​ផេ​ក​នៅលើ​ហ្វេ​ប៊ុ​ក​ដែល​ពួកគេ​ផុស​ថា «​កម្ចី​ប្រាក់​អត់​ត្រូវការ​វត្ថុ​បញ្ចាំ​អ្វី​ទាំងអស់​» ព្រោះថា​ពេល​យើង​ជួប​ហើយ គឺ​ការប្រាក់ គឺ​ខុសពី​មាត់​របស់​ពួកគេ​បាន​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​ការនិយាយ​ទូរស័ព្ទ​ជាមួយ​យើង ។ នាង​នៅបាន​ទ​ទួ​ច​ថា ក្រុមហ៊ុន​ចិន​ទាំងនេះ ថ្វីបើ​ឈ្មោះ​ខុសគ្នា​មែន ប៉ុន្តែ គឺជា​ក្រុម​តែមួយ​ប៉ុណ្ណោះ ៕ ចន្ទី​

  

  

​ចង់​ជ្រាប​កាន់តែច្បាស់ សូម​ស្តាប់​នាង​រៀបរាប់​លំអិត​ក្នុង​វីដេអូ​ខាងក្រោម​៖​

spot_img
×