Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុហយាត្រា និង​ចែក​ខិ​ត្ត​ប​ណ្ណ័​អប់រំ​ពី​គ្រឿងញៀន ដើម្បី​ពញ្ញាក់​អារម្មណ៍​ដាស់តឿន​ស្មារតី​ប្រជាពលរដ្ឋ​

spot_img

ភ្នំពេញ​៖​ក្រុមយុវជន​បានធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ចល័ត​ព្យុហយាត្រា ចែក​ខិ​ត្ត​ប​ណ្ណ័ រាំលេង​សន្តិភាព​ប្រឆាំង​គ្រឿងញៀន​នៅ​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ឆ្លើយ​សំណួរ​ពី​បញ្ហា​គ្រឿងញៀន ដើម្បី​ពញ្ញាក់​អារម្មណ៍​ដាស់តឿន​ស្មារតី​ប្រជាពលរដ្ឋ ឱ្យ​ពួកគាត់​បានដឹង​រឹតតែ​ច្បាស់​ហើយ​ផ្សព្វផ្សាយ​បន្ត​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​។​

​កម្មវិធី​ដែល​រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។​

​ក្នុងឱកាស​នោះ លោក លឹម តុង​ហួត អនុប្រធាននាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ក៏មាន​ការចូលរួម​ពី​អគ្គលេខាធិការដ្ឋាន​ប្រឆាំង​គ្រឿងញៀន មន្ទីរអប់រំ​រាជធានី​ភ្នំពេញ មន្ទីរ​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ យុវជន​កាយ​រិ​ទ្ធ កាកបាទក្រហម សមាគមយុវជន​ខ្មែរ យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ និង​មន្ទីរ​វប្បធម៌ សរុប​១០០​នាក់​។

លោកស្រី ម៉ុ ចាន់​ដា​នី មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា បាន​លើកឡើងថា សកម្មភាព​ដែល​កើតមាន​ពេលនេះ កើតឡើង​ពី​កម្លាំង​សាមគ្គីភាព ឯកភាព សន្តិភាព ហើយ​មាន​គោលបំណង​តែមួយគត់​គឺ​ពញ្ញាក់​អារម្មណ៍​ដាស់តឿន​ស្មារតី​ប្រជាពលរដ្ឋ ឱ្យ​ពួកគាត់​បានដឹង​រឹតតែ​ច្បាស់​ហើយ​ផ្សព្វផ្សាយ​បន្ត​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ដល​ក្រុមគ្រួសារ បងប្អូន និង​មនុស្ស​ជាទី​ស្រឡាញ់ ដើម្បី​ចៀស​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន ហើយ​នាំ​កូនចៅ​ខ្លួន​ដែល​ញៀន​ទៅរក​សេវា​ព្យាបាល​ទាន់ពេល​។​

គួរ​បញ្ជាក់ថា​៖ កម្មវិធី​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​នេះ នឹង​ប្រារព្ធ​ធ្វើ​ទាំងបី​ថ្ងៃ​ពីថ្ងៃ​ទី​២-៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំពុក និង​សំពះ​ព្រះ​ខែ ដ៏​មហា​ឡា​រឹក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕ ដោយ​៖​កូ​ឡាប

spot_img
×