Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួនសត្វ​កាណាដា រង​ការពិន័យ ព្រោះតែ​ហ៊ាន​…​យក​ខ្លាឃ្មុំ​ចេញ​ទៅ​ស៊ី​ការ៉េម នៅ​ខាងក្រៅ​ (មានវីដេអូ)

spot_img

​សួនសត្វ​ឯកជន​នៅ​កាណាដា​មួយ កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្រោយពី​បាន​នាំ​ខ្លាឃ្មុំ​មួយ​ចេញ​ក្រៅ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​។​

​កន្លង​ទៅ​ខ្សែ​វីដេអូ​ផ្តិត​យក​រូបភាព​ខ្លា​ឃ្មុំ Berkley អាយុ​១​ឆ្នាំ ជា​កម្មសិទ្ធិ​របស់​សួន​សត្វ Discovery Wildlife បាន​អង្គុយ​ក្នុង​រថយន្ត​ដឹក​ជញ្ជូន ហើយ​ត្រូវបាន​បុគ្គលិក​របស់​ហាង​ការ៉េម Dairy Queen ដួស​ការ៉េម​ឲ្យ​ស៊ី រួច​បង្ហោះ​ឡើង​បណ្តាញ​សង្គម ធ្វើឲ្យ​មនុស្សម្នា​ជាច្រើន មាន​ការចាប់អារម្មណ៍ ។ តាម​បណ្តា​រូបភាព​ដែល​កត់ត្រា​បាន​នោះ​ខ្លា​ឃ្មុំ Berkley បង្ហាញ​នូវ​រូបភាព​ស្តាប់​បញ្ជា​អង្គុយ​ស្ងៀម​លើ​រថយន្ត រង់ចាំ​ដល់​វេន​ខ្លួន ។​

​ខ្លាឃ្មុំ​ត្រូវបាន​បុគ្គលិក​របស់​ក្រុមហ៊ុន​បញ្ចុក​ការ៉េម​ឲ្យ​ស៊ី ។​

​នៅពេល​រង​ការចោទប្រកាន់​ពី​សំណាក់​សមត្ថកិច្ច​សំណាង​របស់​សួនសត្វ​បាន​ព្យាយាម​ពន្យល់ថា Berkley វា​ពុំ​មែន​ជា​ខ្លាឃ្មុំ​ព្រៃ​ទេ វា​ត្រូវ​បាន​ចិញ្ចឹម​ថែទាំ​នៅក្នុង​សួនសត្វ ។ ប៉ុន្តែ​សមត្ថកិច្ច​មិន​យល់ព្រម ដោយហេតុ​ថា សួនសត្វ​នេះ បាន​នាំ​សត្វ​ចេញពី​កន្លែង​របស់​ខ្លួន ដោយ​ពុំ​មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ខ្លាឃ្មុំ​អង្គុយ​ស្ងៀម​រង់ចាំ​គេ​បញ្ចុក​ការ៉េម ។ ក្រៅពី​នោះ​សួនសត្វ​នេះ​នៅ​រង​ការចោទប្រកាន់ និង​ទាមទារ​ឲ្យមាន​ការ​ស៊ើប​អង្គេត​នូវ​ករណី​មួយ​នៅ​ឆ្នាំ ២០១៧ ខណៈពេល​បុគ្គលិក​ម្នាក់​បាន​នាំ​ខ្លាឃ្មុំ​នេះ​ទៅ​បំបៅ​ទឹកដោះ​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​។​

​ចុង​ក្រោយ​ម្ចាស់​សួន​សត្វ Doug Bos ឲ្យដឹងថា លោក​មាន​ការអៀនខ្មាស និង​យល់ព្រម​ទទួល​កំហុសឆ្គង​របស់​ខ្លួន​ចំពោះ​ទង្វើ​របស់​បុគ្គលិក ។​

​ខ្លាឃ្មុំ​កំពុង​ត្រូវ​បាន​បម្រើ​យ៉ាង​ម៉ត់ចត់ ។​

​តាម​ម្ចាស់​សួនសត្វ​ឲ្យដឹងថា កន្លង​មក​ខ្លាឃ្មុំ​មួយចំនួន​របស់​លោក​ក៏​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ខ្សែរ​ភាពយន្ត ឈុត​ផ្សាយពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​ស្បៀងអាហារ Super Bowl ហើយ​ពួក​វា​បាន​ដើរ​ចុះ​ឡើង​យ៉ាង​មាន​របៀប​ក្នុង​ហាង​នោះ​ដែរ​។​

​ទោះ​យ៉ាងណា​ម្ចាស់​សួនសត្វ​នេះ​ក៏​ត្រូវ​បង្ហាញមុខ​នៅ​តុលាការ​នៅ​ចុងខែ​នេះ​៕ ចន្ទ្រា

spot_img
×