Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ចេញផ្សាយ​ក្រដាសប្រាក់ ២០០០០ រៀល គំរូ​ថ្មី​

spot_img

​​ភ្នំពេញ​៖ ធនាគារជាតិ នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦​ខែ​ឧសភា​នេះ បានប្រកាសថា ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់ ៦៥ យាង​ចូល ៦៦​ព្រះវស្សា រាជរដ្ឋាភិបាល បានអនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​ធនបត្រ​ប្រភេទ ២០០០០ រៀល គំរូ​ថ្មី ធ្វើចរាចរ និង​ប្រើប្រាស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ទន្ទឹម​នឹង​បណ្តា​ប្រភេទ​ក្រដាស់ប្រាក់​ដែល​បាន​ចេញផ្សាយ​រួចហើយ​។​

​យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ស្តី​ពី​ការចេញផ្សាយ​ធន​ប័ត្រ ប្រភេទ ២០០០០​រៀល​គំរូ​ថ្មី ដើម្បី​អបអរ​សារ​ទរ ក្នុង​ឱកាស​ដ៏​មហា​ន​ក្ខ​ឬ​ក្ស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត គម្រប់​៦៥ យាង​ចូល ៦៦ ព្រះវស្សា ។ អនុក្រឹត្យ​សម្រេច អនុញ្ញាតឲ្យ​ចេញផ្សាយ ធ្វើចរាចរ និង​ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចំពោះ​លក្ខណៈ​ពិសេស​នៃ​ធនបត្រ​ប្រភេទ ២០០០០ រៀល គំរូ​ថ្មី​នេះ​មានចែង​ក្នុង​ប្រកាស របស់​ធនាគារជាតិ​នៃ​កម្ពុជា ដូចខាងក្រោម​៖

 

spot_img
×