Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចំនួន​៧២​នាក់ ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ទទួលបាន​លទ្ធផល​ល្អ​ជាង​៨០​ភាគរយ​

spot_img

បន្ទាយ​មាន​ជ័​យៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​អះអាងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដែល​បាន​រៀន​បាញ់​គ្រាប់​ពិត​ចំនួន​៧២​នាក់ បាន​ហ្វឹកហ្វឺន​រយៈពេល​១៥​ថ្ងៃនោះ គឺ​លទ្ធផល​ទទួលបាន​ប្រមាណ​ជា​៨០​ភាគរយ ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​។​

​ការរៀន​បាញ់​គ្រាប់​ពិត នៅ​ភ្នំ​កង​វ៉ា ស្ថិត​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ នៅ​កាលពី ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​វរសេនីយ៍ឯក បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដែល​បាន​បាញ់​គ្រាប់​ពិត​ចំនួន​៧២​នាក់ ស្រី​១១​នាក់​គឺ បាន​ហ្វឹកហ្វឺន​រយៈពេល​១៥​ថ្ងៃនោះ មាន​មេរៀន ដូចជា​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាក់ ហ្វឹកហាត់​របៀប​ជួរ​ទ័ព របៀប​ប្រើប្រាស់​អាវុធ លាង​អាវុធ និង​បាញ់​គ្រាប់​ពិត មាន​បី​កាយវិការ បាញ់​ឈ​ចំងាយ​៣៥​ម៉ែត្រ បាញ់​អង្គុយ​ចំងាយ​៥០​ម៉ែត្រ និង​បាញ់​ដេក​ចំងាយ​១០០​ម៉ែត្រ​។​

​លោក​វរសេនីយ៍ឯក ប៊ិន បោ​ន បានបញ្ជាក់​ទៀតថា ការរៀន​បាញ់​គ្រាប់​ពិត នៅ​ភ្នំ​កង​វ៉ា​នេះ ដោយមាន​ការណែនាំ​ពី​សំណាក់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ពង្រឹងសមត្ថភាព​ដល់ក​ម្លាំ​ង​កងរាជអាវុធហត្ថ​គ្រប់​បណ្ដា​រាជធានី ខេត្ត ត្រូវ​បើក​វគ្គ​ហ្វឹកហ្វឺន​ក្នុង​មួយឆ្នាំ​ឲ្យ​បាន​ពីរដង​។​

​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន​បានបញ្ជាក់​ទៀត ការហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​១៥​ថ្ងៃ​កន្លងមកហើយ ហើយ​នៅ​នេះ​សិក្ខាកាម​ទាំងអស់​បានមក​បាញ់​គ្រាប់​ពិត​នៅ​ភ្នំ​កង​វ៉ា ឃើញថា​លទ្ធផល​ទទួលបាន​ប្រមាណ​ជា​៨០​ភាគរយ​ដែល​កម្លាំង​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​។​

​លោក​បានដាក់​បទបញ្ជា​ដល់​កម្លាំង​សិក្ខាកាម​ទាំងអស់ ក្រោយពី​ហ្វឹកហាត់​រួច ត្រូវ​យកទៅ​អនុវត្តន៍​ឲ្យ​ចំ​គោលដៅ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​នៅ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×