Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អម្បូរ​សត្វ​ដែល​បន្ត​ពូជ​ច្រើន​ដល់​ថ្នាក់​អស់​ជីវិត​នៅ​ប្រទេស​អូស្ត្រាលី​

spot_img

​ពពួកសត្វ​ឈ្មោល​នៃ​អម្បូរ​សត្វ​មាន​ថ្នក់ Antechinus វា​អាច​បន្ត​ពូជ​ម្តង​ដល់​ទៅ ១៤​ម៉ោង ហើយ​ផ្លាស់ប្តូរ​ដៃគូ​ច្រើន​ទៀត ចុង​ក្រោយ​វា​ងាប់​ដោយសារ​បាក់​កម្លាំង ។​

​សត្វ​មាន​ថ្នក់ Antechinus ច្រើន​ងាប់ ក្រោយពេល​បន្ត​ពូជ ប្រភពពី CNN នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា អូស្ត្រាលី បាន​បន្ថែម​ប្រភេទ​សត្វ​ក្នុង​អម្បូរ​មាន​ថ្នក់ Antechinus ២ ដែល​១ ជា​ប្រភេទ​ពណ៌​ក្រ​ម៉ៅ កន្ទុយ​ខ្មៅ និង​ប្រភេទ​ក្បាល​ស ទៅ​ក្នុង​បញ្ជី​នៃ​ប្រភេទ​សត្វ​រង​ការ​គំរាម​​កំហែង​ដាច់​ពូជ ។ មូលហេតុ​គឺ​បណ្តាល​មក​ពី​ទង្វើ​បន្ត​ពូជ​យ៉ាង​សាហាវ​ក្នុង​ការ​បន្ត​ពូជ​ខ្លួន​វា នាំ​ឲ្យ​អា​ឈ្មោល​ត្រូវ​ងាប់ ។​

​ពពួកសត្វ​នេះ​វា​បន្ត​ពូជ​មាន​រដូវ​ដែល​អូសបន្លាយ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ ហើយ​ការ​បន្ត​ពូជ​ម្តងៗ​វា​អាច​បន្ត​ដល់​ទៅ ១៤​ម៉ោង​ឯណោះ​។ ក្នុង​រដូវ​បន្ត​ពូជ​នេះ អា​ឈ្មោល និង​មី​ញី​មាន​ការផ្លាស់ប្តូរ​ដៃគូ​ច្រើន វា​ពុំ​ចាំបាច់​ខាតបង់​ពេលវេលា “​ញ៉ែ​”​គ្នា​ឡើយ ដោយ​គ្រាន់តែ​ប្រឹងប្រែង​បន្ត​ពូជ​ជាមួយ​មុខសញ្ញា កាន់តែច្រើន កាន់តែ​ល្អ ។​

​អា​ឈ្មោល​ច្រើន​តែ​បាក់កម្លាំង​ស្លាប់​ក្រោយ​បន្ត​ពូជ ៤-៥​ថ្ងៃ ។​

​តាម​អ្នកវិទ្យាសាស្ត្រ ពពួកសត្វ​មាន​ថ្នក់ Antechinus បាន​បាត់បង់​ចំនួន​ភេទ​ឈ្មោល​ពេញវ័យ​ដល់​ទៅ​ពាក់កណ្តាល​ក្នុង​១​ឆ្នាំៗ​។ ក្រៅពី​នោះ​ពួក​វា​នៅ​រង​ការគំរាមកំហែង ដោយសារ​ការ​កាប់​ផ្តួល​ដើមឈើ​របស់​មនុស្ស ព្រោះ​សត្វ​នេះ​វា​និយម​រស់នៅ​កន្លែង​មាន​ដើមឈើ និង​មាន​ស្មៅ​ច្រើន ៕ លី​សា

spot_img
×