Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ ផ្សារ​ឯករាជ្យ​២​ជាង​១០០​នាក់​ផ្ទុះ​ការតវ៉ា​រឿង​ប្រធាន​ផ្សារ​តំឡើងថ្លៃ​តូប​និង​តម្លៃ​សន្តិសុខ ស្រាប់តែ​បិទ​ចរន្ត​ភ្លើង​រំខាន​ដល់​ការលក់ដូរ​, អភិបាល​ខណ្ឌ​ចុះ​ដោះស្រាយ​បញ្ចប់​ការតវ៉ា​

spot_img

​ភ្នំពេញ ៖ ក្រោយ​ពី​អាជីវករ អ្នកលក់ដូរ​នៅ​ផ្សារ​ឯករាជ្យ​២ ប្រមាណ​ជាង​១០០​នាក់​ផ្ទុះ​ការតវ៉ា​ក្នុងចំណោម​តូប​លក់ដូរ​សរុប​ជាង​២០០​តូប ដោយសារ​តម្លៃ សន្តិសុខ អនាម័យ​ប្រចាំខែ​ឡើងថ្លៃ​លើសពី​ធម្មតា បងប្អូន​អាជីវករ​មិន​យល់ព្រម ត្រូវបាន​ប្រធាន​ផ្សារ បញ្ជា​ឲ្យ​បិទ ផ្តាច់​ចរន្ត​អគ្គីសនី​ក្នុង​ផ្សារ​ចោល រំខាន​ដល់​ការលក់ដូរ​របស់​ពួកគាត់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ផ្សារ​ឯករាជ្យ​២​ក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចុះ​ជួប​សំណេះសំណាល និង​ដោះស្រាយ​បញ្ហា​មួយចំនួន ជូន​បងប្អូន​អា​ជីករ​នៅ​ផ្សា​ឯករាជ្យ​2 សង្កាត់​ចោមចៅ​ទី​៣​បាន​ចប់​សប់​គ្រប់​ហើយ​អាជីវករ​បាន​ឯកភាព​ត្រឡប់​ទៅវិញ​អស់​ដែរ​។​

​ក្នុងនោះ​អាជីវករ បានឲ្យ​ដឹង​ទាំង​ត្អូញត្អែ​ថា​ជា​ធម្មតា តម្លៃ​សេវា លើ​ផ្នែក​សន្តិសុខ អនាម័យ ប្រចាំខែ​ក្នុង​១​ខែ​បង់​ចំនួន​២០​ដុល្លា ហើយ​អាជីវករ​ទាំង​ចំនួន​ជាង​២០០​តូប អាច​ទទួលយកបាន ស្រាប់តែ​មក​ដល់​ក្នុង​ខែ​មេសា បែ​ជា​ប្រធាន​ផ្សារ តម្លើងថ្លៃ​តម្លៃ​សេវា​ខាង​លើ ឡើង​ទៅ​ដល់​ចំនួន​២៥​ដុល្លា ជា​តម្លៃ​មួយ​ធ្វើឲ្យ​អាជីវករ​ប្រឈម​នឹង​បញ្ហា ម្យ៉ាង ផ្សារ​ខាងលើ​ស្ងាត់ លក់ដូរ​មិនសូវ​ដាច់​ផង ពោល​បាន​តែ​ថ្ថៃ​សៅរ៍ អាទិត្យ កម្មករ​រោងចក្រ​ឈប់សម្រាក ជា​ហេតុ​ធ្វើឲ្យ​បងប្អូន​អ្នកលក់ដូ​រមិន​ពេញ​ចិត្តនូវ​ការ​តម្លើង​ថ្លៃ​នេះ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ខឹង​អាជីវករ​មិន​ព្រម​បង់លុយ​បែ​ជា​ប្រធាន​ផ្សារ​បញ្ជា​ឲ្យ​អ្នកមើលការ​ផ្សារ បិទ​ផ្តាច់​ចរន្ត​អគ្គីសនី​ចោល រំខាន​ដល់​ការលក់ដូរ​របស់​បង​ប្អូន បង្ក​ឲ្យ​ភ្ញាក់ផ្អើល អាជ្ញាធរ​ចុះទៅ​សម្របសម្រួល ។ ពលរដ្ឋ​សំណូមពរ សូម​រក្សា​នូវ​តម្លៃ​សេវា សន្តិសុខ អនាម័យ​ឲ្យនៅ​ដដែល ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×