Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​បាត់​! ពុំពេញចិត្ត​​​រឿង​​អ្វីមួយ លោក​ប្រធាន​មន្ទីរ​ម្នាក់​ផ្ទុះកំហឹង មានអី​​ដៀល​នារី​ខារ៉ាអូខេ «​ថោក​» ពេញៗ​មាត់ និង​គំរាម​បាញ់បោះ​ទៀត (​មាន​វីដេអូ​)

spot_img

​វីដេអូ​មួយ​បាន​កំពុង​ល្បី​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម ដែល​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យ​ចំណាស់ ដែល​គេ​ស្គាល់​ថា​មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​មួយរូប បាន​ចូល​ផឹកស៊ី​នៅ​ហាង​ខារ៉ាអូខេ​មួយកន្លែង ប៉ុន្តែ ដល់ពេល «​ចរចា​» ឬ ក៏ពុំ​ពេញ​ចិត្ត​រឿង​អ្វីមួយនឹង​គ្នា​… ក៏​ផ្ទុះ​កំហឹង​នឹង​នារី​​បម្រើ​សេចក្តី​សប្បាយ​របស់ខ្លួន និង​បានចេញ​ខាងក្រៅ និយាយ​ទាំង​ស្រវឹង​ទ្រេ​ង​ត្រាង​ចង់​បាញ់បោះ​ទៀតផង ។​

​យ៉ាងណាមិញ សកម្មភាព​និយាយ​ក្អេងក្អាង​មិនគួរ​គប្បី​របស់​បុរស​មាន​ឋានៈ​ខ្ពង់ខ្ពស់​ម្នាក់នេះ ដែល​ហាក់ដូច​នៅក្នុង​ហាង​ខារ៉ាអូខេ​គ្រានោះ មានតែ​ខ្លួនឯង​ម្នាក់​គត់​ដែលមាន​ឥទ្ធិពល​បំផុត បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រិះគន់​យ៉ាង​ចាស់ដៃ​តែម្តង ។ ដែល​ក្នុងនោះ អ្នក​ខ​មិនបាន​និយាយ​ដាក់​ឲ្យ​កប់ៗ​ដូចជា​ថា​៖

«​ខ្លួន​ចាស់​មិនដឹង​ចាស់ ដៀល​គេ​សុទ្ធតែ​ស្រី​ថោកទាប​ពេញៗ​មាត់ ហើយ​ចុះ​លោកពូ​ប្រធាន​មន្ទី​ទៅរក​គេ​ហ្នឹង​មិច​វិញ មិន​រិត​តែ​ថោ​ប​ទាប​ទេ​អី​☺», «​អាង​ខ្លួនឯង​មាន​លុយ​មែន គេ​ស្រី​ខារ៉ាអូខេ​នឹង មិនមែន​មនុស្ស​មែន ពូ​ឯង​កើត​មកពី​ដុំ​ដី​មែន​បាន ជេ​មនុស្ស​ស្រី កប់ៗ​មាត់ គ្មាន​អ្នក​អ្នកណា​ចង់​ធ្វើការ​បែប នឹង​តែ​ជីវភាព​បង្ខំ ពូ​អាង​អី​អាង​បាញ់ ស្រុក​ខ្មែរ​អត់​ច្បាប់​មែន​អោយ​ពូ​បាញ់​សេរី​នឹង​», «​ថា​គេ​ថោក ចុះ​លោក​ឯង​រក​កន្លែង​ថោក​ធ្វើ​អី ចាស់​ចំណាស់​នេះហើយ​គួរតែ​គិតថា ប្រពន្ធ​កូន​ក៍​ជា​ស្រី​ដែរ​ដេកចាំ​លោក​ប្តី​បាយទឹក​ជាមួយ​ដែល​គិត​អារ​ម្ម​ណ៏​មួយ​នេះ​ទេ​», «​អ្នកធ្វើការ​ធំ ក៏​មិន​ប្រាកដថា​មាន ក្រមសីលធម៌​ដែរ​» ហើយ​អាម​នុស្ស​ប្រភេទ​ចារឹក​ធូរ​ថ្លៃ​ចឹ​ង គឺមាន​ច្រើន​ម៉​ង​ក្នុងសង្គម​ឥឡូវនេះ​», «​ចាំមើល​ស្វាង​ហើយ​ឃើញ​វីដេអូ​នឹង​ភ័យ​ខ្លួន​ហើយ​ពូ, ​…..» ៕ ចន្ទី

spot_img
×