Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិកម្ម​របស់​ប្រធានាធិបតី​ត្រាំ ពេល​ដែល​កូរ៉េខាងជើង គំរាម​លុបចោល​ជំនួប​កំពូល​

spot_img

​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ប្រកាសថា លោក​នឹង​ពិនិត្យមើល​រឿង​អ្វី​កើតឡើង ទាក់ទិន​ដល់​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ។​

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី Uzbekistan Shavkat Mirziyoyev ប្រធានាធិបតី​ត្រាំ សង្កត់ធ្ងន់​ថា ៖ “​គ្មាន​ការសម្រេចចិត្ត​អ្វី ។ យើងខ្ញុំ​ពុំទាន់​ទទួលបាន​ការប្រកាស​ព័ត៌មាន​អ្វី យើងខ្ញុំ​នឹង​ពិនិត្យមើល​រឿង​អ្វី​នឹង​កើតឡើង​” ។​

​ប៉ុន្តែ​ប្រធានាធិបតី​ត្រាំ ក៏​សម្តែង​ក្តីសង្ឃឹម​ចំពោះ​ជំនួប​ខាងមុខ​ថា នឹង​ទទួលបាន​ជោគជ័យ​គ្រា​ភាគី​ទាំងសងខាង​ចរចា​គ្នា​អំពី​បញ្ហា​រំសាយ​នុយក្លេអ៊ែរ ។​

​សេចក្តីប្រកាស​ខាង​លើ​របស់​ប្រធានាធិបតី​ត្រាំ ត្រូវបាន​លើកឡើង​ក្នុង​ស្ថានភាព​ដែល​កូរ៉េខាងជើង​គំរាម​លុបចោល​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ដែល​តាម​គំរោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១២ មិថុនា នៅ​ប្រទេស​សិង្ហ​បុរី សំដៅ​ប្រឆាំងនឹង​សមយុទ្ធ​យោធា​រួម អាមេរិក​-​កូរ៉េខាងត្បូង ហើយ​សំណូមពរ​របស់​អាមេរិក​ចំពោះ​ការទាមទារ​ឲ្យ​កូរ៉េខាងជើង​ត្រូវ​ព្រមព្រៀង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ដោយ​គ្មាន​លក្ខខណ្ឌ ៕ សូ​យ​ន​

spot_img
×