Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ជន​ល្មោភ​កាម​រាប់សិប​នាក់ ដាក់​ថ្នាំ រួច​ចាប់​រំលោភ​នារី​ជា​ភ្ញៀវទេសចរ​​ជន​ជាតិ​អង់គ្លេស នៅ​អ៊ីតាលី​

spot_img

​ស្ត្រី​ម្នាក់​មក​ពី​អង់គ្លេស បាន​ត្រូវ​គេ​ដាក់​ថ្នាំ​រួច​ធ្វើការ​រំលោភ​ជា​សមូហភាព​ដោយ​បុរស​រាប់សិប​នាក់ ពេល​ដែល​នាង​ទៅ​សម្រាក​កម្សាន្ត​នៅ​អ៊ីតាលី ។​

​តាម Daily Star ស្ត្រី​មាន​វ័យ ៥០​ឆ្នាំ ដែល​គេ​លាក់​អត្តសញ្ញាណ​បាន​ត្រូវ​ក្រុម​ជនល្មើស​លួច​ដាក់​ថ្នាំ “​ប្រភេទ​ឱសថ​សម្រើប ” ទៅក្នុង​ភេសជ្ជៈ​ដោយ​ជន​ល្មោភកាម ២​រូប ប្រកបរ​បរលាយ​ស្រា​នៅ​ក្លឹប​កម្សាន្ត​រាត្រី​មួយ​នៅ Sorrento ។​

​តំបន់​កម្សាន្ត​ដែល​ស្ត្រី​អង់គ្លេស​រង​ការរំលោភ​ជា​សមូហភាព ។​

​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ឲ្យដឹងថា ក្រោយពេល​ត្រូវ​ថ្នាំ​ស្ត្រី​រូបនេះ​ត្រូវបាន​បុរស ២​នាក់ ខាងលើ​នាំ​ទៅ​កាន់​បន្ទប់​រួច​នាំ​គ្នា​រំលោភ បន្ទាប់​មក​ជនល្មើស​ទាំង​ពីរ​បាន​ហៅ​គ្នីគ្នា ៣​នាក់​ទៀត​ទៅ​រំលោភ​មួយ​ផ្សេង ។ លើសពីនេះទៅទៀត​ពួកវា​នៅ​បាន​ថតរូប​ទង្វើ​ថោកទាប​របស់ខ្លួន រួច​បង្ហោះ​ឡើងលើ​បណ្តាញ​សង្គម ។​

​តាម​កាសែត La Repubblica ជនល្មើស​ទាំង ៥​នាក់ ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ប៉ូលិស​មាន​តម្រុយ និង​ជឿជាក់​ថា ជនល្មើស​ដែល​ចូលរួម​រំលោភ​នាង​មាន​ដល់​ទៅ​រាប់សិប​នាក់ ឯណោះ​។​

​ក្រោយ​ពេល​ហេតុការណ៍​កើតឡើង ស្ត្រី​រូប​នេះ បាន​វិល​ទៅ​ប្រទេស​អង់គ្លេស​វិញ រួច​ធ្វើ​ការប្តឹងប្តល់​ពី​ករណី​ខាងលើ​ទៅកាន់​ប៉ូលិស​អង់គ្លេស ។​

​ប៉ូលិស​អង់គ្លេស បាន​ទាក់ទង​ជាមួយនឹង​ប៉ូលិស​អ៊ីតាលី និង​ស្ថាប័ន​ច្បាប់​នា​ប្រទេស​នេះ ដើម្បី​បើក​ការស៊ើបអង្កេត ។ គំរូ DNA ធ្លាក់​ទៅលើ​បុរស​៥​នាក់ ដែល​ធ្វើការ​នៅ​តំបន់​កម្សាន្ត​នោះ ពួក​វា​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ឆ្មក់​ចូល​កាលពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា ។​

​ប៉ូលិស​បញ្ជាក់ថា ជនល្មើស​គឺជា​បុគ្គលិក​ក្លឹប​កម្សាន្ត បុគ្គលិក​សណ្ឋាគារ រួមទាំង​អ្នក​ដែល​បាន​ឈប់​ធ្វើការ ។ ជនល្មើស​បាន​ត្រូវ​កំណត់​អត្តសញ្ញាណ​អាស្រ័យ​ដោយ​រូបភាព​មួយ​សន្លឹក​ត្រូវបាន​ជន​រងគ្រោះ​ថត មុន​ពេល​ផឹកស្រា​ជាមួយ​ជន​ល្មោភកាម​ទាំងនោះ ។ ជនរងគ្រោះ​ក៏​បាន​បញ្ជាក់​តម្រុយ​ដើម្បី​ចាប់ខ្លួន​ជនល្មើស​ម្នាក់​ទៀត ដោយ​វា​មាន​រូបសាក់​នៅ​លើក ។​

​ការស៊ើបអង្កេត​កំពុង​ដំណើរការ​បន្ត ។ នេះ​ជា​មេរៀន​មួយ​ចំពោះ​បងប្អូន​នារី​ខ្មែរ ទៅ​ទេសចរណ៍​បរទេស​គប្បី​ប្រុងប្រយ័ត្ន ៕ សូ​យ​ន​

spot_img
×