Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី វង សូ​ត​៖ ពង្រឹង​បន្ថែម​លើ​តួនាទី​របស់​គ្រួសារ ក្នុងការ​មើលថែរក្សា​កូន ឲ្យក្លាយ​ជា​ពលរដ្ឋ​ល្អ​

spot_img

​​សៀមរាប​៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ពិគ្រោះ​យោបល់​គោល នយោបាយ​ចំពោះ​គ្រួសារ បាន​អញ្ជើញ ជា​ធិបតី​ភាព ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៤ នៃ​ទិវា​អន្តរជាតិ ស្តី​ពី​គ្រួសារ ១៥​ឧសភា ក្រោម​ប្រធានបទ “​គ្រួសារ​ល្អ មាន​តួនាទី​ក្នុង​ការលើកកម្ពស់​សីល​ធម៌​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​” នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ សាលាខេត្ត​សៀមរាប​។​

​លោក​រដ្ឋមន្ត្រី វង សូ​ត បាន​បញ្ផាក់ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ ស្តី​ពី​គ្រួសារ នាពេលនេះ​គឺជា​ការរួមចំណែក​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង អំពី​តួនាទី​ដ៏​មាន​សារសំខាន់​នៃ​គ្រួសារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​បីបាច់​ថែរក្សា អប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូន​ចៅ​ឲ្យក្លាយ​ជា​ពលរដ្ឋ​ល្អ គ្រួសារ​ល្អ និង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ដែល​ជា​កម្លាំងចលករ​មិន​អាច​ខ្វះ​បាន ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ភាព​រីកចម្រើន ។​

​លោក​វង សូ​ត ក៏​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជានថ្នាក់ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច អស់ពី​កម្លាំងកាយ​ចិត្ត ដោយ​បាន​រៀបចំ​ទិវា​នេះ​ឡើង​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារលិខិត​ដ៏​ខ្ពង់ខ្ពស់ ថ្លែង​ទៅ​កាន់​ជនរួមជាតិ​ទាំងអស់ ជាពិសេស មេ​គ្រួសារ ដែល​បាន​ខិតខំ​ចិញ្ចឹម​បីបាច់ ថែរក្សា​កូនចៅ ឲ្យក្លាយ​ជា​ពលរដ្ឋ​ក្នុង​សង្គម​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥​នេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​កែទម្រង់​ស៊ីជម្រៅ និង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​គោលបំនង​គាំពារ​ដល់​ជីវភាព​រស់នៅ របស់​ជនក្រីក្រ​ងាយ​រងគ្រោះ សំដៅ​បង្កើន​នូវ​សេវា​សាធារណៈ និង​បង្កើន​នូវ​សំណាញ់​សុវត្ថិភាព​សង្គម សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ ការសង្គ្រោះ​ដល់​ជនរងគ្រោះ​ជា​ដើម ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ១៥ ឧសភា ជា​ទិវា​ដែល​ប្រទេស​នានា​លើ​សកលលោក តែង​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ស្របតាម​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ ឆ្នាំ​១៩៨៩ ហើយ​រាជ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ង​នុ​ក្រឹត្យ ស្តីពី​ទិវា​អន្តរជាតិ ស្តី​ពី​គ្រួសារ ១៥ ឧសភា ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តីសម្រេចចិត្ត​នេះ និង​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ទទួលប​ន្ទុ​ក ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​ជម្រុញ​ឲ្យ​ការអភិវឌ្ឍ​គ្រួសារ​មាន​ស្ថានភាព​កាន់តែ​ប្រសើរឡើង ស្រប​តាម​ស្ថានភាព​ការវិវត្ត នៃ​សេដ្ឋកិច្ច​ជាតិ និង​កំណែទម្រង់​ប្រព័ន្ធ​បៀវត្សរ៍ និង​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍​សម្រាប់​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×