Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ចេញ​ច្បាប់​លើកទឹកចិត្ត​ឲ្យ​នារី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ

spot_img

​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា សភា​ជប៉ុន​បានអនុម័ត​ក្រិត​ច្បាប់​មួយ​សំដៅ​ជំរុញ​ឲ្យ​នារី​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ក្នុង​បរិបទ​ដែល​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី Shinzo Abe កំពុង​សកម្ម​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន ដែល​មាន​ស្ត្រី​ឥស្សរជន​នយោបាយ​នៅ​ប្រទេស​នេះ​តិចតួច​ពេក ។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ថា ច្បាប់​នេះ​អាច​ដោះស្រាយបាន​ចំណោទ​អំពី​គម្លាត​នៃ​ឥស្សរជន​នយោបាយ​ប្រុស​និង​ស្រី​ដែរឬទេ ដោយហេតុ​ថា ច្បាប់​នេះ​ពុំ​មាន​លក្ខណៈ​ចាប់បង្ខំ ក៏​ដូចជា​វិធានការ​ជាក់លាក់​ណាមួយ ។​

​មាត្រា ១ នៃ​ច្បាប់​នេះ គ្រាន់តែ​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​បោះឆ្នោត​នៅ​តាម​តំបន់ និង​បោះឆ្នោត​សកល ប្រឹងប្រែង​លើកឡើង​នូវ​បេក្ខភាព​នារី ឲ្យបាន​ច្រើន​ប៉ុណ្ណោះ ។ តាម​សហព័ន្ធ​សភា​ពិភពលោក (IPU) នារី​ក្នុង​សភា​ជប៉ុន​មាន​ត្រឹមតែ ១០,១% ប៉ុណ្ណោះ ហើយ​ឈរ​នៅ​លំដាប់​ទី ១៥៨ លើ​ពិភពលោក​អំពី​នារី​ចូលរួម​ក្នុង​ឆាកនយោបាយ ។ រដ្ឋាភិបាល​ជប៉ុន បាន​ដាក់ចេញ​គោលនយោបាយ​សមាមាត្រ​បេ​ក្ខ​នារី​ក្នុង​ការបោះឆ្នោត​សកល​ឲ្យបាន ៣០% នៅ​ឆ្នាំ ២០២០ ។ ក្នុង​ការបោះឆ្នោត​សភា​ជាន់​ទាប​កាលពី​ខែ​តុលា ឆ្នាំ ២០១៧ បេ​ក្ខ​នារី​ឈរឈ្មោះ​មាន​ត្រឹមតែ ១៧,៧% ។​

​ក្នុងចំណោម​រដ្ឋមន្ត្រី ១៨​រូប ក្នុង​គណៈរដ្ឋមន្ត្រី​កំពុងកាន់​អំណាច មាន​ស្ត្រី​តែ ២​នាក់ ប៉ុណ្ណោះ គឺ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ។ រីឯ​សមាមាត្រ​នារី​ក្នុង​បណ្តា​ក្រុម​ប្រឹក្សា​តាម​តំបន់​នៅ​ជប៉ុន ក៏​មិន​ជា​ខ្ពស់​ប៉ុន្មាន​ដែរ ៕ សូ​យ​ន​

spot_img
×