Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​វិធានការ​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ផលិតផល​ក្លែងក្លាយ​តាម​ច្រក​ព្រំដែន​កម្ពុជា​ថៃ​

spot_img

​​​បន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ បានដាក់​វិធានការ​ដល់​មន្ត្រី​ជំនាញ ត្រូវ​ចាត់វិធានការ​ចំពោះ​ផលិតផល​ក្លែងក្លាយ​ក្នុងស្រុក និង​នាំចូល​ពី​ប្រទេសជិតខាង ។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​បន្ទាយមានជ័យ លោក មៀច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​មានប្រសាសន៍ថា មួយ​រយៈ​នេះ​មាន​ព័ត៌មាន​នៅ​ប្រទេសជិតខាង​ពាក់ព័ន្ធ​ផលិត​ក្លែងក្លាយ​ដែល​ជា​ព្រួយបារម្ភ​ចំពោះ​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម ហើយ​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ​ត្រូវមាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ផលិត​ក្លែងក្លាយ​និង​ខុសច្បាប់​។​

​លោក​បាន​បញ្ជាក់ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​កំពុងបើក​ប្រតិបត្តិការ​បង្ក្រាប​ផលិត​ក្លែងក្លាយ​និង​ខុសច្បាប់​ទូទាំងប្រទស​ដែល​រួម​មាន​ផលិត​ខូច​គុណភាព​ផលិតផល​បន្លំ​គុណភាព ផលិតផល​វេច​ខ្ចប់ ឬ​ស្តុក​ទុក​មិន​ត្រិមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស និង​ផលិតផល​ហួស​សុពលភាព នៃ​ការប្រើប្រាស់ និង​នាំចូល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​កំពុង​បន្លំ​លក់​និង​ចរាចរ​លើ​ទីផ្សា​កម្ពុជា​ដែល​ផលិត​ទាំងនេះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​

​លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា ខេត្ត​បន្ទាយមានជ័យ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៣​កន្លែង ច្រក​អន្តរជាតិ​១​កន្លែង និង​ច្រក​តំបន់​ព្រំដែន​២​កន្លែង ដែល​ជា​ច្រក​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​-​ថៃ ហើយ​រយៈពេល​កន្លងមក​មន្ត្រី​ជំនាញ​បាន​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​បាន​ល្អប្រសើរ​ដូចជា​បង្ក្រាប​បទល្មើស​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខូច​គុណភាព​និង​ផលិតផល​ក្លែងក្លាយ​ត្រូវបាន​ចាត់ការ​តាមច្បាប់ និង​យក​ទៅ​ដុត​បំផ្លាញចោល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×