Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជ​ពិធី បុណ្យអុំទូក ខេត្តសៀមរាប មាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ជិត​៣០​ម៉ឺន​នាក់ មក​កម្សាន្ត​សប្បាយ​

spot_img

សៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប និង​មកពី​បណ្តា​ខេត្ត​នានា បាន​អញ្ជើញ​ចូលរួម​កម្សាន្ត​សប្បាយ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ខេត្តសៀមរាប ប្រមាណ​ជិត​៣០​ម៉ឺន​នាក់​។

​ជាមួយគ្នា​នោះដែរ លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ថ្លែងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ខេត្តសៀមរាប បាន​ប្រព្រឹត្ត​ដោយ​រលូន និង​មាន​ភាពសប្បាយ​រីករាយ ហើយ​ការ​ការងារ​សន្តិសុខ​សុវត្ថិភាព​បានល្អ​ប្រសើរ មិនមាន​បាតុភាព​អ្វី​កើតឡើង​នោះទេ​។ លោក បាន​បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវបាន​ដាក់ពង្រាយ​គ្រប់​គោលដៅ សម្រាប់​ការពារ​សន្តិ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ជាមួយនឹង​ព្រះរាជ​ពិធីបុណ្យ​នេះ ភ្ញៀវទេសចរ បាននាំគ្នា​មកលេង​កម្សាន្ត​យ៉ាងច្រើន ក្នុងនោះ​ភ្ញៀវ​ខ្មែរ​មាន​ប្រមាណ​២៥​ម៉ឺន​នាក់ ហើយ​ភ្ញៀវទេសចរ​បរទេស ប្រមាណ​៣​ម៉ឺន​នាក់ ជា​សរុបមក​មាន​ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់ ដែល​មកលេង​កម្សាន្ត​ខេត្តសៀមរាប ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៧​នេះ ។ បើ​ធៀប​នឹង​ឆ្នាំមុន មាន​កើនឡើង​ប្រមាណ​៣​ម៉ឺន​នាក់ ។

​លោក​អភិបាលខេត្ត​សៀមរាប ក៏បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​ទស្សនា​កម្សាន្ត ក្នុង​ខេត្តសៀមរាប ចូលរួម​ថែរក្សា​នូវ​សោភ័ណភាព​ក្នុង​ទីក្រុង​អង្គរ គោរព​ច្បាប់​ចរាចរណ៍ បញ្ហា​សណ្តាប់ធ្នាប់​និង​បរិស្ថាន អនាម័យ ឲ្យ​បានល្អ​ស្អាត ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×