Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ឆែកឆេរ​ភូមិគ្រឹះ​ឯកជន​អតតី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak

spot_img

​ភូមិគ្រឹះ​ឯកជន​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ត្រូវ​ឆែកឆេរ​ដើម្បី​បម្រើ​ដល់​ការស៊ើបអង្កេត​ទាក់ទិន​ដល់​បទចោទប្រកាន់​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការលាង​លុយ​។​

​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា ម្សិលមិញ​នេះ ប៉ូលិស​ម៉ាឡេស៊ី​បាន​ដំណើរការ​ឆែកឆេរ​ភូមិគ្រឹះ​ឯកជន​របស់​អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ Najib Razak ដើម្បី​បម្រើឲ្យ​ការស៊ើបអង្កេត​ពាក់ព័ន្ធដ​ល់​បទ​ចោទប្រកាន់​លាង​លុយកខ្វក់ ។​

​មុន​នោះ​លោក Najib Razak និង​ភរិយា​អ្នកស្រី Rosmah Mansor ក៏​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ហាមឃាត់​មិនឲ្យ​ចេញទៅប​រទេស​ពី​សំណា​ក់​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ។​

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ។​

​អតីត​នាយករដ្ឋមន្ត្រី Najib Razak បាន​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​មួយ​នៅ​ម៉ាឡេស៊ី នា​ឆ្នាំ ២០០៩ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តាមរយៈ​ទំនាក់ទំនង​ដៃគូ​ទូទាំង​ពិភពលោក និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ។ ប៉ុន្តែ​មូលនិធិ​នេះ បាន​ក្លាយ​ជា​ស្នូល​រឿងអាស្រូវ លាង​សំអាត​លុយ​បង្ក​ឲ្យមាន​ការបាត់ប​ង់​ទឹកប្រាក់ ៣,៧​ពាន់​លាន​ដុល្លារ ហើយក៏​ជា​មូលហេតុ​មួយ​បណ្តាលឲ្យ​មាន​ការស៊ើបអង្កេ​ត​ទីផ្សា​រ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​មួយចំនួន​ដូចជា​អាមេរិក ស្វីស សិង្ហ​បុរី ម៉ាឡេស៊ី ចិន ។​ល​។

​តាម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mohathir mohamad នោះ​ថ្វី​ត្បិត​ពុំទាន់​កំណត់​បាន​ចំនួន​លុយ​ដែល​អាច​ប្រមូល​មក​វិញក្តី ប៉ុន្តែ​គ្រាន់តែ​គិត​ដោយឡែក​បរិមាណ​លុយ​កខ្វក់ ដែល​ហូរ​ចេញពី​ម៉ាឡេស៊ី​ចូល​ទៅ​អាមេរិក គឺ​មាន​ចំនួន​ដល់​ទៅ ៤,៥​ពាន់​លាន​ដុល្លារ ។​

​អាស្រ័យហេតុនេះ ការប្រមូលផ្តុំ​ប្រឆាំងនឹង​អំពើពុករលួយ​មាន​សារសំខាន់​ណាស់ ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​បាន​និង​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាមេរិក ស្វីស សិង្ហ​បុរី ដើម្បី​ប្រមូល​លុយ​របស់​ម៉ាឡេស៊ី​មកវិញ ៕ សូ​យ​ន​

spot_img
×