Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិន​ស្គាល់​ស្លាប់​មែន​! ក្មេងស្រី​ចិន​ម្នាក់​អើត​តាម​បង្អូច​ឡាន ដោយ​យក​ដំបូល​ឡាន ធ្វើ​ជា​តុ​សំរាប់​សរសេរ​កិច្ចការ​សាលា (​មាន​វីដេអូ​)

spot_img

​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់ បាន​ប្រថុយ​ជីវិត​របស់​នាង ដើម្បី​ធ្វើ​កិច្ចការ​សាលា​ឲ្យទាន់ពេល ដោយ​នាង​​បាន​អើត​ចេញ​មក​ខាងក្រៅ​បង្អួច​ឡាន​ដែល​កំពុង​រត់ និង​បាន​យក​ដំបូង​ឡាន​ធ្វើជា​តុ​សំរាប់​នាង​​សរសេរ​កិច្ចការ​សាលា​។​

​បើ​មើល​តាម​វីដេអូ ទង្វើ​របស់​ក្មេងស្រី​ម្នាក់​នេះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ នេះ​បើ​តាម​ការចេញផ្សាយ​រប​ស់ការ​សែត​ក្នុងស្រុក​South China Morning Post​។​

​ឪពុក​របស់​នាង​គឺជា​អ្នក​រត់​តាក់ស៊ី ហើយ​គាត់​មិន​បានដឹងថា​កូនស្រី​របស់​គាត់​ធ្វើ​បែប​នោះ​​នៅ​ខាងក្រោយ​ទេ ព្រោះ​គាត់​កំពុង​និយាយ​ទូរស័ព្ទ​ជាមួយនឹង​មិត្តភក្តិ​។​

​ឪពុក​របស់​ក្មេងស្រី​នោះ ត្រូវបាន​បញ្ឍប់​លែងឲ្យ​បើកបរ​បណ្តោះអាសន្ន​។​

​វីដេអូ​របស់​ក្មេងស្រី​ដែល​ប្រលែង​លេង​នឹង​សេចក្តីស្លាប់​នេះ ត្រូវបាន​គេ​ចែកចាយ​យ៉ាងច្រើន​នៅក្នុង​​បណ្តាញ​ទំនាក់ទំនង​ចិន ហើយ​មាន​អ្នក​បញ្ចេញមតិ​ត​មួយ​បាន​លើកឡើង​ថា នោះ​ជា​ទង្វើ​ដ៏​គ្រោះថ្នាក់​​ខ្លាំង​។ នាង​ប្រហែលជា​មិនដឹង​ថា​វា​គ្រោះថ្នាក់​យ៉ាង​ណា​នោះទេ ប៉ុន្តែ​ឪពុក​របស់​នាង​ពិតជា​ដឹង​៕ សុភ័ក្ត្រ

spot_img
×