Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសអាយុ១៣ឆ្នាំ​រៀប​ការ​នឹង​​ស្រ្តី​​អាយុ​២៣​ឆ្នាំ ដើម្បី​បំពេញ​​បំណង​​ចុង​ក្រោយ​របស់​ម្តាយ​មាន​ជំងឺ​ដ៏​យ៉ាប់​យ៉ឺន តែ​ច្បាប់… (មានវីដេអូ)

spot_img

​ស្ត្រី​ម្នាក់​ដែលមាន​ជំងឺ​ដំណាក់កាល​ចុងក្រោយ​ទៅហើយ បាន​អះអាងថា ប្តី​របស់​នាង​ជា​មនុ​ស្សញៀន​ស្រា និង​ស្រវឹងខួប​ជាប្រចាំ​ថ្ងៃ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ពុំ​អាចមាន​ពេលវេលា ក្នុង​ការមើល​ថែកូនៗ​របស់​ពួកគេ​បានទេ ហេតុនេះ ធ្វើ​ឲ្យ​នាង​អស់សង្ឃឹម​យ៉ាងខ្លាំង និង​សម្រេចចិត្ត​រកប្រពន្ធ​ឲ្យ​កូនប្រុស​របស់​នាង​អាយុ ១៣ ឆ្នាំ ។​

​ក្នុងការ​ព្យាយាម​យ៉ាង​ខ្នះខ្នែង ដើម្បី​ធានា​ឲ្យ​កូនៗ​របស់​នាង​មាន​អ្នក​ជួយ​មើលថែ​ដោយ​ភាពកក់ក្តៅ​នោះ ស្ត្រី​ជា​ម្តាយ​ម្នា​ក់នៅ Andhra Pradesh ប្រទេស​ឥណ្ឌា បានសម្រេច​រកប្រពន្ធ​ឲ្យ​កូនប្រុស​របស់​នាង​អាយុ ១៣ ឆ្នាំ និង​ទីបំផុត បាន​រកឃើញ​នារី​អាយុ ២៣ ឆ្នាំ ម្នាក់​ដែល​អាច​ទុកចិត្តបាន ។​

​នាង​សង្ឃឹមថា នារី​រូបនោះ​ដែលមាន​គំនិត​ចាស់ទុំ​ជាង​ច្រើន នឹង​អាច​មើលថែ​កូនប្រុស​របស់​នា​ង​បានល្អ ព្រមទាំង​ប្អូនប្រុស និង​ប្អូនស្រី​២​នាក់​របស់គេ​ផងដែរ ។​

​មិត្តភក្តិ និង​សាច់ញាតិ ក៏​រីករាយ​ចូលរួម​ក្នុង​ពិធីមង្គលការ​កូនប្រុស​របស់​នាង​ផងដែរ ដែល​ធ្វើឡើង​នៅក្នុង​ភូមិ​មួយ​នៅ Kurnool ។ ហើយ​បណ្តា​រូបភាព និង​វីដេអូ​នៃ​ពិធីមង្គលការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ពួកគេ ក៏​ត្រូវបាន​ចែករំលែក​លើ​អ៊ី​ន​ធើរ​ណេ​ត​យ៉ាង​ផុសផុល ។​

​បន្ទាប់ពី​រូបភាព​ទាំង​នោះបាន​រីក​រាលដាល អាជ្ញាធរ​បានចាប់ផ្តើម​ស៊ើបអង្កេត​អាពាហ៍ពិពាហ៍​កុមារ​ដោយ​ខុសច្បាប់​នេះ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ជួប​ឪពុកម្តាយ​ទាំងសងខាង ដែលជា​មនុស្ស​ធ្វើការ​យ៉ាង​យ៉ាប់យ៉ឺន ប៉ុន្តែ ប្តី​ប្រពន្ធ​រៀបការ​ថ្មីថ្មោង​នេះ បាន​លាក់ខ្លួន​ដោយសារ​គេច​ពី​ប្រតិកម្ម​ខឹង​របស់​មហាជន ។​

​ប៉ូលីស​បាន​ព្រមាន​ប្តី​ប្រពន្ធ​មិន​សមរម្យ​នេះ ត្រូវ​ប្រញាប់​បង្ហាញខ្លួន​ឲ្យ​បាន​ឆាប់ ព្រោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ពុំ​ស្របច្បាប់​នោះទេ ៕ ចន្ទី​

spot_img
×