Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​នេះ​ពិតជា​ឆ្លាត និង​ស្មោះត្រង់​មែន​! វា​ជួយ​ការពារ​ម្ចាស់​វា​ដែល​កំពុង​ស្រវឹង ដេក​កណ្តាលផ្លូវ (​មាន​វីដេអូ​)

spot_img

​ឆ្កែ​គឺជា​មិត្ត​ល្អ​របស់​មនុស្ស ព្រោះ​វា​គឺជា​សត្វ​ដែល​ស្គាល់ និង​មាន​ភាពស្មោះត្រង់​ជាមួយនឹង​ម្ចាស់​វា ដូចជា​ឆ្កែ​មួយ​ក្បាល​នេះ​ជាដើម​។វា​បាន​ជួយ​ការពារ​ម្ចាស់​ដែល​ស្រវឹង​បាត់បង់​ស្មារតី និង​ដេក​នៅ​កណ្តាលផ្លូវ​។​

​ពេល​ម្ចាស់​កំពុង​ស្រវឹង និង​ដេក​នៅ​កណ្តាលផ្លូវ វា​មិន​បាន​ទៅ​ណា​នោះ​ទេ តែ​វា​បែរជា​នៅ​ចាំ​ជួយ​​ការពារ​ម្ចាស់ និង​ព្រុះ​ដាក់​អ្នកណា​ដែល​ព្យាយាម​ដាស់​ម្ចាស់​វា​។​

​បើ​តាម​វីដេអូ នៅពេល​ប៉ូលីស​ម្នាក់​ដោយ​មាន​កាន់​ដំបង​ផង​នោះ បាន​ព្យាយាម​ដាស់​បុរស​ស្រវឹង​​នោះ​ឲ្យដឹង​ខ្លួន ប៉ុន្តែ​ឆ្កែ​ដ៏​ស្មោះត្រង់​មួយ​នោះ បាន​ព្យាយាម​ការពារ ព្រុះ និង​ចង់​ខាំ​ប៉ូលីស​នោះ​ផង​​ដែរ​។​

​នៅ​ពេល​អ្នក​មើល​ម្នាក់​បាន​លូក​ដៃ​ដោះ​មួក​បុរស​ស្រវឹង​នោះ​ចេញ គាត់​ក៏​បាន​ដឹងខ្លួន​ឡើង​។ ចង់ដឹង​ឆ្កែ​នេះ ឆ្លាត និង​ជួយ​ការពារ​ម្ចាស់​​វា​យ៉ាងណា សូម​មើល​វីដេអូ​ទាំងអស់គ្នា​៕​ ដោយ ៖ សុភ័ក្ត្រ

spot_img
×