Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ខូច​មែន​! ​យក​ប្រេង​ម៉ាស៊ីន​ម៉ូតូ និង​លាមក ដើរ​ចាក់​ចូល​ម៉ាស៊ីន ATM ជាច្រើន ដើម្បី​បំណង​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​មួយ​នេះ (​មាន​វីដេអូ​)

spot_img

​ប៉ូលីស​បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​មួយ ដែល​បានបង្ហាញ​ឲ្យ​បុរស​ម្នាក់ បាន​ដើរ​ចាក់​សារធាតុ​កខ្វក់ និង​លាមក ចូលទៅក្នុង​ម៉ាស៊ីន ATM ជាច្រើន ដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ។​

​ប៉ូលីស​នៅក្នុង​ប្រទេស​ចិន បានចាប់ផ្តើម​បើក​ការស៊ើបអង្កេត បន្ទាប់ពី​ទូ ATM ជាច្រើន​កន្លែង នៅក្នុង Sichuan ត្រូវបាន​រកឃើញថា​ត្រូវបាន​គេ​វាយកំទេច និង​ខូចខាត ។​

​វីដេអូ​ឃ្លាំមើល​ពី​ទីតាំង​ទាំងអស់នោះ បានបង្ហាញ​ឲ្យ​ឃើញថា បុរស​ពាក់​មូ​ក​សុវត្ថិភាព​បិទបាំង​មុខមាត់​ម្នាក់ ស្ថិតនៅ​ពីក្រោយ​ហេតុការណ៍​បំផ្លិចបំផ្លាញ​នេះ ។​

​តាមរយៈ​វីដេអូ បុរស​ដែល​ពាក់​មូ​ក​សុវត្ថិភាព​នោះ បាន​ប្រេង​ប្តូរ​ម៉ាស៊ីន​ម៉ូតូ (​ប្រេង​បាត​) ទៅលើ​ទូ ATM ជាច្រើន​ទីតាំង ដើម្បី​បង្អាក់​ប្រព័ន្ធ​ឲ្យ​ដំណើរការបាន ។ ជនខិលខូច​នេះ​បន្ទាប់មក បាន​ស្រាយ​ថង់​មួយ​ដែល​ផ្ទុក​ទៅដោយ​លាមក ចូលទៅ​រន្ធ​របស់​ម៉ាស៊ីន​ជាច្រើន ។​

​បន្ទាប់ពី​ដើរ​បំផ្លាញ​ទូ ATM អស់​រយៈពេល​ប្រហែល​១​ខែ ចុងក្រោយ ប៉ូលីស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែលមាន​ឈ្មោះ Lu ។​

​នៅពេល​ប៉ូលីស​សួរ Lu ពី​មូល​ហេតុដែល​រូបគេ​ប្រព្រឹត្ត​ទង្វើ​ដ៏​កខ្វក់​បែបនេះ​ទៅលើ​ទូ ATM រូបគេ​បាន​ប្រាប់ថា ការធ្វើ​បែបនេះ រូបគេ​នឹងធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​ប្រក្រតី និង​ពុំ​អាច​បញ្ចេញ​ទឹកប្រាក់​បាន ។​

​ទោះយ៉ាងណា ជន​រូបនេះ​នឹងត្រូវ​តុលាការ​បង្គាប់​ឲ្យ​បង់ប្រាក់​សំណង សម្រាប់​ការខូចខាត​ដ៏​ធំធេង​ទាំងនេះ ដែល​រូបគេ​បាន​បង្កឡើង ៕ ចន្ទី​

spot_img
×