Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​ឡាន កាប់​ថៅកែ​របស់​ខ្លួន​ជា​ជនជាតិ​ចិន ស្ទើរ​ក្ស័យ ព្រោះ​ជំពាក់​លុយ​មិន​សង​និង​និយាយ​កុហក​ច្រើនពេក​

spot_img

​សៀមរាប​៖ ជនជាតិ​ចិន​ត្រូវ​ប៉ុន្មាន​កំបិត​ស្ទើរ​ក្ស័យជីវិត ដោយ​ស្នាដៃ​តៃកុង​ឡាន​របស់ខ្លួន នៅ​ក្រវ៉ាត់​ក្រុង​សៀមរាប ស្ថិត​នៅ​ភូមិក​ក្រាញ់ ដោយសារតែ​ជន​ដៃដល់​ខឹង​ថៅកែ​ចិន ជំពាក់​លុយ​ហើយ​មិន​ព្រម​សង​។​

​ជនជាតិ​ចិន​ដែល​រងរបួស​ដោយ​ផ្លែកាំបិត​នោះ ដោយសារ​ជំពាក់​លុយ​មិន​ព្រម​សង និង​ខឹង​នឹង​ជនរងគ្រោះ​ដែល​និយាយ​កុហក​ខ្លួន​ច្រើន​លើក​បណ្តាល​ឲ្យ​ជនសង្ស័យយ​ក​កាំបិត ដេញ​កប់​រត់​ប្រសេចប្រសាច​ពេញ​ផ្លូវ​ស្ទើរតែ​ដាច់​បំពង់ក​។ បោក​លុយ​ពី​ភ្នំពេញ មក​តាម​ទារ​ដល់​សៀមរាប ឥត​ប្រាក់​សង​ប្រើ​សម្តី​ថ្លោស ដេក​ដី​ក្បែរ​គល់​ដូង​។​

​ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង ភូមិ វត្ត​ស្វាយ សង្កាត់ សាលា​កំរើក ក្រុង​/​ខេត្ត សៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី ជា គឹម​សេន ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​អន្តោប្រវេសន៍ បានឲ្យដឹងថា ពេល​កើតហេតុ​ភ្លាមៗ​កម្លាំង​នគរបាល​ជំនាញ​និង​នគរបាល​មូលដ្ឋាន​បាន​សហការ​គ្នា​យក​ជន​សង្ស័យ​មក​ស្នងការ​និង​បញ្ជូន​បុរស​ជនជាតិ​ចិន​ទៅ​មន្ទីរពេទ្យ​។ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​ចុះ​ទៅ​នាំខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុក សុភា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ក្រោយពី​បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ កាប់​ទៅលើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ចំនួន ២​នាក់ ជាច្រើន​កាំបិត​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​ត្រូវបាន​សមត្ថកិច្ច​យើង​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ជនជាតិ​ចិន​ទាំង ២​នាក់​នេះ​មានឈ្មោះ ទី​១-​ឈ្មោះ LU KAI ភេទ​ប្រុស អាយុ ២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E២០១១៧៩៥១ មុខរបរ លក់ដូរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ទី​២-​ឈ្មោះ SHI SHOU ZHENG ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ លក់ដូរ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​សឹង​រិទ្ធិ​រ៉េត​។​

​នគរ​បាន បាន​បន្តថា មូលហេតុ​ដែល​ឈាន​ដល់​កើតហេតុ​បែបនេះ​គឺ​ដោយសារ​ជនសង្ស័យ​ខឹង​នឹង​ជនរងគ្រោះ​ដែល​និយាយ​កុហក​ខ្លួន​ច្រើនលើក រឿង​ជំពាក់​លុយ​មិន​ព្រម​សង​។ ជនសង្ស័យ​កំពុង​បន្ត​ការសាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×