Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លាក់​ខ្យល់​ខ្លាំង បណ្ដាលឲ្យ​មាន​ករណី​ខ្យល់​កន្ត្រាក់ផ្ទះ ២ ខ្នង​និង​រន្ទះបាញ់ ស្លាប់​មនុស្ស​ម្នាក់​

spot_img

​សៀមរាប​៖ មាន​ភ្លៀង​ធ្លាក់​ខ្យល់​ខ្លាំង បណ្ដាលឲ្យ​មាន​ករណី​ខ្យល់​កន្ត្រាក់ផ្ទះ ២ ខ្នង​និង​រន្ទះបាញ់ ស្លាប់​មនុស្ស ១ នាក់ របួស ធ្ងន់ ១​នាក់ និង​សត្វ​គោ​ចំនួន​០៣​ក្បាល និង​សត្វ​ឆ្កែ​ចំនួន​១​ក្បាល នៅក្នុង​ភូមិសាស្ត្រ​ឃុំ​មុខ​ប៉ែន និង​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក កាលពី​រសៀល​ម៉ោង​១៣​ៈ​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​យេាង​តាម​របាយការណ៍​រប​ស់​លេ​ា​ក​វរសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​បានឲ្យដឹងថា​៖ ក្នុង​ករណី​រន្ទះបាញ់ បណ្ដាលឲ្យ​ស្លាប់ មនុស្ស ១ នាក់​របួស​១​នាក់​ធ្ងន់​កើតហេតុ​នៅ​ចំណុច​ត្រពាំង​តា​អុក​ទឹក ភូមិ​គោក​រាំង ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ វឿន ដុស ភេទ ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ស្វា​ហួលន​ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ​(​ស្លាប់​នៅ​និង​កន្លែង​​កើតហេតុ​) ជនរងគ្រោះ​ទី ២.​ឈ្មោះ ជន ន​ន់ ភេទ ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យខណៈ​ជនរ​ង​គ្រោះទាំង​ពីរ​កំពុង​ដេីរ​ឃ្វាលគោ​។​ ទី​២.​ករណី​រន្ទះបាញ់​ស្លាប់ គោ ៣ ក្បាល កើតហេតុ​នៅ​ចំណុច​វាលស្រែ​ចម្ងាយ​ពី​ភូមិ​ផ្លាំង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក​ប្រហែល ១៥០ ម៉ែត្រ ដែល​មាន​ម្ចាស់ គោ ឈ្មោះ រួន ពោរ ភេទ ប្រុស អាយុ​៤៥ ឆ្នាំ រស់នៅ​ភូមិ ផ្លាំ​ង ឃុំ ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។ ​ទី​៣-​រងគ្រោះដោយ​សារ​ខ្យល់​កន្ត្រាក់ផ្ទះ​ទំហំ​៦x៧​ម៉ែត្រ ដំបូល​ស័ង្កសី ប្រក់​ស័ង្កសី កំពស់​១.៧០ ម លើទម្លាក់​ពី​ជើ​ង​ត​ម្គ​ល់​ម្ចាស់ផ្ទះ​ឈ្មោះ លាប លួត ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ ប្រាសាទ ឃុំ ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ រងរបួស​មនុស្ស ១ នាក់ ស្រាល ឈ្មោះ ទូច ស្រី​ឡី ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ចន្ទោ​រ ឃុំ ព្រៃ​ជ្រូក ស្រុក​ពួក​។​ ៤.​ម្ចាស់ផ្ទះ​ឈ្មោះ បេង លីន ភេទ ស្រី អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ ស្វាយ​ចន្ទោ​រ ឃុំ ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត សៀមរាប​បណ្តាលឲ្យ​ខូចខាត​ស័ង្កសី​ចំនួន​១០​សន្លឹក​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×