Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើសឈ្មួញរកស៊ីឈើខុសច្បាប់ចេញទៅវៀតណាម តាមច្រកព្រំដែនចាន់មូល និងបឹងច្រូងបន្តកើនមានរាល់ថ្ងៃ

spot_img

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ បានអះអាងថា ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើខុសច្បាប់បានបន្តកើតមានក្នុងទឹកដីនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋ អះអាងថា មេឈ្មួញឈើទាំងនោះមានឈ្មោះ នាយផ្លោក លោក ជាម ដែន ហៅតក មេប៉ុស្តិ៍ច្រករបៀងបឹងច្រូង លោក ម៉ែន ដេត មន្រ្តីនគរបាលភូមិភាគ២ លោក អ៊ាត សុភាព មន្រ្តីយោធាសឹករងខេត្តត្បូងឃ្មុំ លោក ស្រ៊ុន ផឹងឡាយ មន្រ្តីកង រាជអាវុធហត្ថស្រុកមេមត់ ជាដើម ក៏មានជាប់ពាក់ព័ន្ធសកម្មភាពដឹកឈើខុស ច្បាប់ទៅលក់នៅប្រទេសវៀតណាមរាល់ថ្ងៃ។
ពលរដ្ឋចោទថា មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធមួយចំនួន ក៏ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់ឆ្លងកាត់ច្រកព្រំដែនខេត្តត្បូងឃ្មុំ ដោយមន្ត្រីស្ថាប័នមួយចំនួន គឺ ចាំតែរាប់ក្បាលឡានគិតលុយពីឈ្មួញល្មើសតែប៉ុណ្ណោះ ដោយមិនបានទប់ស្គាត់ ឬបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋ បានចោទថា ក្រុមឈ្មួញឈើខាងលើ បានប្រមូលទិញឈើគ្រប់រូបភាពពីបណ្តាខេត្តមួយចំនួន រួចដឹកចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែន ចាន់មូល ដែលគ្រប់គ្រងដោយលោកមេគយ ចាន់ សុផាត និងច្រក របៀងបឹងច្រូង គ្រប់ដោយលោក ជាម ដែន ហៅតក។

ផ្តើមពីបញ្ហានេះ ពលរដ្ឋមានចម្ងល់ដោយមិនដឹងថា លោក ចាន់ សុផាត និងលោក ជាម ដែន អាងខ្នងបង្អែកថ្នាក់ណាទេ ទើបហ៊ានបើកដៃឲ្យក្រុមឈ្មួញដឹកឈើ ខុសច្បាប់ ចេញទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យបែបនេះនោះទេ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅជិតច្រកព្រំដែន ចាន់មូល និងច្រករបៀងបឹងច្រូង បានឲ្យដឹងថាភាគច្រើន ក្រុមឈ្មួញបានដឹកឈើទៅប្រទេសវៀតណាម នៅពេលយប់ ដោយក្នុងមួយយប់ៗមិន ក្រោម ៥រថយន្តនោះទេ។
មន្រ្តីជំនាញស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ជុំវិញបញ្ហានេះមន្រ្តីមានសម្ថកិច្ចពិបាកទប់ស្កាត់ណាស់ ព្រោះក្រុមឈ្មួញមួយចំនួនជាមន្រ្តីមានសមត្ថកិច្ច ជាក់ស្តែងមានដូចជា លោក ជាម ដែន ហៅតក ជាប្រធានច្រក ក៏ជាប់ពាក់ព័នបទល្មើសរកស៊ីឈើខុសច្បាប់ ដឹកចេញទៅប្រទេស វៀតណាមយ៉ាងអនាធិបតេយ្យស្ទើរ ជារៀងរាល់ថ្ងៃតាមច្រក ដែលខ្លួនគ្រប់គ្រង៕ ដែន សីមា

 

spot_img
×