Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ចង់​ផ្លាស់ប្តូរ និង​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​អ្នក​ឆ្នាំជូត​ចាំបាច់​ត់​ត្រូវ​មានគំនិត​ច្នៃប្រឌិត​ផ្ទាល់ខ្លួន , គ្រប់យ៉ាង​កុំ​ចេះតែ​ស្តាប់​តាម​អ្នកដទៃ​។ ប្រឹងប្រែង​យ៉ាង​លំបាក តែ​សមិទ្ធផល​បែរជា​ត្រូវ​អ្នកផ្សេង​ឆក់យក​បាត់ កុំ​លើកលែង ចូរ​រវិ​ធី​ទាមទារ​មកវិញ​ផលប្រយោជន៍​របស់ខ្លួន​។ មនោសញ្ចេតនា ៖ ចូរ​រក្សា​សម្តី​ឲ្យ​បានល្អ​កុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​គូស្នេហ៍​។ ទិស​នាំ​លាភ​៖ លិច តំណម​ទិស ៖ ត្បូង ។ ពណ៌​នាំ​សំណាង​៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ ។ ការងារ​របស់​អ្នក​ឆ្នាំឆ្លូវ​មានការ​ប្រែប្រួល អាច​ត្រូវ​ទទួល​ការងារ​ថ្មី​ឬ​ទៅ​បេសកកម្ម​ឆ្ងាយ​។ ថ្ងៃនេះ​ពុំមែន​ជា​ថ្ងៃ​ល្អ ដើម្បី​បោះ​ទូ​ន​វិនិយោគ ត្រូវ​អត់ធ្មត់​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា ៖ ឈ្លោះប្រកែក​គ្នា​ជាប្រចាំ ពិបាក​មាន​ភាពសុខដុមរមនា​នឹង​គ្នា​។ ទិស​នាំ​លាភ​៖ ខាងជើង តំណម​ទិស ៖ និរតី​។ ពណ៌​នាំ​សំណាង ៖ ខៀវ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម ។ ការងារ​គ្រប់យ៉ាង​លំបាក​សម្រេចបាន​តាម​បំណង ត្រូវ​នឹងនរ​ដោះស្រាយ​កុំ​អន្ទះសា​នាំ​ឲ្យ​ខូចការ​កាន់តែខ្លាំង​។ មានឱកាស​រក​ចំណូល​បន្ថែម ដូច្នេះ​មិនត្រូវ​ឲ្យ​ខកខាន​។ មនោសញ្ចេតនា​៖ ពិបាក​បំភ្លេច​អ្នក​ចាស់​គឺជា​ឧបសគ្គ​ចំពោះ​អ្នក​ក្នុង​មនោសញ្ចេតនា​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ អាគ្នេយ៍​។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់ ។ មនុស្ស​ឆ្នាំថោះ​ត្រូវបាន​ថ្នាក់លើ​ជឿជាក់​ប្រគល់​ភារកិច្ច​សំខាន់​ឲ្យ អ្នក​រួម​ការងារ​គាំទ្រ ហេតុនេះ​គ្រប់យ៉ាង​ដំណើរការ​ទៅដោយ​រលូន​។ រាសី​កំពុង​ត្រដែត អាច​វិនិយោគ​ធំ​បាន​។ មនោសញ្ចេតនា ៖ មានការ​រីកចម្រើន​ល្អ សុភមង្គល​។ ទិស​នាំ​លាភ ៖​កើត តំណម ៖ ជើង ។ ពណ៌​នាំ​សំណាង​៖ ខៀវ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ ៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ ។ ការងារ ៖ ត្រូវ​គូប្រជែង​តាម​រំខាន ហេតុនេះ​ទំនាក់ទំនង​សហការ​របស់​អ្នក​ត្រូវ​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ ត្រូវ​ប្រយ័ត្ន​ដោះស្រាយ​ឲ្យ​ទាន់ពេល​។ មនោសញ្ចេតនា ៖ ការងារ​មិន​អំណោយផល​ល្អ នាំ​ឲ្យ​ផ្លូវចិត្ត​មិន​រីករាយ ហេតុនេះ​ងាយ​បង្កទំនាស់​ជាមួយ​សាច់ញាតិ​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់ ។ អាស្រ័យ​ដោយ​ភាព​ដាច់ខាត និង​ឆន្ទៈ​របស់ខ្លួន គ្រប់ការ​លំបាក ឧបសគ្គ​ក្នុង​ការងារ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​ជោគជ័យ​។ ចំណូល​មាន​ជា​ហូរហែ ទោះ​មិន​ធំដុំ​តែ​ក៏​សមល្មម​សម្រាប់​ការរស់នៅ​ដ៏​សមរម្យ​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​ត្រូវ​ម្ចាស់ការ​ជាង​ក្នុង​ទំនាក់ទំនង​ទើប​សង្ឃឹម​មានឱកាស​រី​ក​ចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំរកា ៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់ ។ ភាពស៊ីសង្វាក់​គ្នា សហការ​ល្អជា​មួយ​អ្នក​រួមការ​ងារ​ជួយ​ឲ្យ​គ្រប់​ផែនការ​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ឧបសគ្គ​រាំងស្ទះ​។ អ្នក​ឆ្នាំមមី​មាន​សមត្ថភាព​វិនិយោគ​ល្អ ហេតុនេះ​ជួយ​ឲ្យ​រកបាន​ខ្ទង់​ចំណូល​បន្ថែម​ច្រើន​។ មនោសញ្ចេតនា ៖ ស្រឡាញ់​មនុស្ស​ម្នាក់​ត្រូវ​ចែករំលែក​គ្រប់​រឿង​ទោះ​សប្បាយ ឬ​ពិបាក​ជាមួយ​គេ ដើម្បី​សម្តែង​ការគោរព ជឿជាក់​ចំពោះ​គេ​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំខាល ៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម ។ ការងារ​ដំណើរការ​យ៉ាង​ល្អ ដោយមាន​ថ្នាក់លើ និង​អ្នក​នៅ​ជុំវិញខ្លួន​ស្រឡាញ់​គាំទ្រ​។ ថ្ងៃនេះ​ពុំមែន​ជា​ថ្ងៃ​សមស្រប​សម្រាប់​វិនិយោគ​។ មនោសញ្ចេតនា ៖ ភាព​ឯកោ​ក៏​ជា​បទពិសោធន៍​មួយ​របស់​ជីវិត ជួយ​ឲ្យ​អ្នក​យល់ និង​គោរព​មនោ​សញ្ច​ត​នា​ជាង​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស​៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ ។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ជួប​ការលំបាក​ក្នុង​ការងារ​មិនត្រូវ​រាថយ​ឡើយ ត្រូវ​អត់ធ្មត់ ព្យាយាម​បន្តទៀត​អ្នកនឹង​ជួប​សំណាងល្អ​វិញ​។ ថ្ងៃនេះ​មាន​លាភ​ចូល​ដល់ផ្ទះ​។ មនោសញ្ចេតនា ៖ កក់ក្តៅ​ជ្រាលជ្រៅ​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ឦសាន​។ ពណ៌​នាំ​សំណាង ៖ ស ។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ការងារ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ មានឱកាស​រក​ចំណូល​ថែម​យ៉ាង​គាប់ចិត្ត​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​ត្រូវ​ម្ចាស់ការ​ជាង​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ អ្នក​រៀបការ​ហើយ​មានជីវិត​ពោរពេញ​ដោយ​សុភមង្គល​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ លឿង ។ អ្នកយក​អាសា ៖ ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ​៖ ការងារ​ប្រឈមមុខ​ជាមួយនឹង​ពាក្យរិះគន់ ស្តីបន្ទោស​របស់​អ្នកដទៃ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត​ចង់​ព្រលែង​ចោល ចូរ​នឹងនរ​ពេលវេលា​នឹង​ជា​ចម្លើយ​ល្អ​បំផុត​។ អន្ទាក់​លុយកាក់​គឺ​ធំធេង​ណាស់​ត្រូវ​ប្រយ័ត្ន​ក្ស័យធន​។ មនោសញ្ចេតនា ៖ ល្អប្រសើរ​បំផុត​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ក្រហម ។ ពណ៌​នាំ​សំណាង ៖ ក្រហម ។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ ៖ ក្រោយ​ការប្រឹងប្រែង​នឿយហត់​អស់​រយៈពេល​យ៉ាងយូរ​ចុងក្រោយ​អ្នក​ក៏មាន​ថ្ងៃ​បាន​ជោគជ័យ​ដូច​បំណង​។ ថ្ងៃនេះ​ជា​ថ្ងៃ​ហេង វិនិយោគ​បាន​ចំណេញ​ធំ​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា ត្រូវ​បង្ហាញ​ក្តី​ស្រឡាញ់​ឲ្យ​គេ​ឃើញ អ្នកនឹង​ទទួលបាន​ការតបមកវិញ​យ៉ាង​ពេញចិត្ត​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ និរតី ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំមមី ៕

 

 

 

 

 

spot_img
×