Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​​ឲ្យ​ថ្នាក់​​លើ​​បាន​​ដឹង​ផង​ចុះ​! សាច់ញាតិ​នារី​រងគ្រោះ ក្នុងករណី​អ្នករត់​តាក់ស៊ី​២​នាក់​រំលោភ​និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ​​ អំពាវនាវ​រក​យុត្តិធម៌​

spot_img

​ករណី​នារី​វ័យក្មេង​រូប​ស្អាត​បម្រើការ​នៅកាស៊ី​ណូ​​ក្រុង​បាវិត ដែល​ត្រូវបាន​អ្នករត់​តាក់ស៊ី​ល្មោភកាម​​២​នាក់ ផ្សំគំនិត​គ្នា​ដឹក​យកទៅ​រំលោភ​បូក និង​សម្លាប់​យ៉ាង​សាហាវ​ព្រៃ បានធ្វើ​ឲ្យ​មហាជន​នៅ​ទូទាំងប្រទេស​កម្ពុជា រន្ធត់ចិត្ត និង​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​បំផុត កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧ ។​ ប៉ុន្តែ ឥឡូវនេះ សាច់​ញាតិ​នារី​គ្រោះ​អំពា​វនាវ​ដល់ថ្នាក់​លើ ជួយ​រក​យុត្ត​ធម៌​ហើយ ព្រោះតែ… ។

​យោងតាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​បង រី​» ដែលជា​សាច់ញាតិ​ម្នាក់​បាន​បង្ហោះ​សារ​ដ៏​ឈឺចាប់ រួមជាមួយ​រូបថត​សំណេរ​ផ្សេងៗ​ទាក់ទង​នឹង​ករណី​អំពើ​ឃាតកម្ម​ទៅលើ​ប្អូនស្រី​រងគ្រោះ យ៉ាង​ដូច្នេះ​ថា​៖ «​សម្ដេច អគ្គមហាសេនាបតី​តេ​ជេ​ា ហ៊ុនសែន នាយ​រដ្ឋមន្ដ្រី នៃ​ព្រះរាជា​ណ​ច​ក្រក​ម្ព​ជា គ្រួសារ​ខ្ញុំបាទ​មានទុក្ខ​យ៉ាង​ធំ អង្វរ​សុំ​អេ​ា​យ សម្ដេច ជួយ​??? 02.08.2017 ក្មួយ​ស្រី​ខ្ញុំ​បាន​ជិះ​តាក់​សុ​ី​ពី ព្រះវិហា ទៅ​ធ្វេ​ី​ការ​នៅ​ក្រុង​បាវិត ហេ​ី​យ​ត្រូវបាន​អ្នក​បេ​ី​ក​តាក់​សុ​ី រំ​លេ​ា​ប​សំលាប់​យ៉ាង​ព្រៃផ្សៃ 08.08.2017 សម​ត្ត​កិច្ច​ខេត្តស្វាយរៀង​បាន​ចាប់បាន​នាក់​បេ​ី​កតា​ក់សី​ុ​2​នាក់ ទី​1​ឈ្មេ​ាះ ផ្លេក សូ​នី ហៅ​មន្នី មាន​អាយុ​32​ឆ្នាំ ទី​2​ឈ្មោះ ឆឺ​យ សុជាតិ មាន​អាយុ​36​ឆ្នាំ មកដល់ពេលនេះ​17.05.2018 គឺ​10​ខែ​ហេ​ី​យ​តុលាកា​ខេត្តស្វាយរៀង​នៅ​មិនទាន់​កាត់ទោស​វា​ទេ ហេ​ី​យ​អ្វីដែល​សំខាន់​នោះ រយ​ន្ដ​Lexus300 2AL4238​ដែល​ត្រូវជា​របស់​ឈ្មោះ​ផ្លេក សូ​នី​ហៅ​មន្នី​នេះ ពេលនេះ​ត្រូវបាន​គេ​ដក​យកទៅលក់​បាត់​ហេ​ី​យ មិន​ត្រឹមតែ​ប៉ុន​នឹង​ទេវា​បាន​រក​មេធាវី កា​ពា​ក្តី មេធាវី​ខាង​ឈ្មោះ ផ្លេក សូ​នី ហៅ​មន្នី​នេះ​បាន​សុំ​ពន្យា​ពេល​កាត់ទោស​អស់ពី​ដង​ហេ​ី​យ ដោ​លេ​ា​ក​មេធាវី​វា​ឆ្លេ​ី​យ​ថា​ភស្តុតាង​មិន​គ្រប់គ្រាន់​
​សូម សម្ដេច ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​ខ្ញុំ​ផង កុំអោយ​មនុស្ស​អាក្រក់​ដូច​វា​រួច​ពី​សំណាញ់​ច្បាប់​អី​???​។​»

​គួររំឭកថា នារី​ឈ្មោះ សុខ ម៉ា​លីន អាយុ ១៨ ឆ្នាំ ដែល​ជិះ​រថយន្ត​តាក់ស៊ី​ពី​ខេត្តព្រះវិហារ មក​ខេត្តស្វាយរៀង បាន​បាត់​ការទាក់ទង​ជាមួយ​ក្រុមគ្រួសារ ហើយ​បាត់​ខ្លួន​អស់​រយៈពេល​២​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ ទើបត្រូវ​បាន​ក្មេង​ឃ្វាលក្របី​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​ក្នុង​ស្រែ ស្ថិតក្នុង​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង បន្ទាប់ពី​ត្រូវបាន​អ្នករត់​តាក់ស៊ី​ល្មោភកាម​២​នាក់ ផ្សំគំនិត​គ្នា​ដឹកនាំ​យកទៅ​រំលោភ រួច​សម្លាប់ចោល ៕ ចន្ទី​

    

spot_img
×