Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈកាល​១១​ឆ្នាំ កង​យោធា​មួក​ខៀវ​កម្ពុជា ដាក់ពង្រាយ តាម​បណ្តា​ប្រទេស​មួយចំនួន មាន​ជម្លោះ​ប្រដាប់អាវុធ​

spot_img

ភ្នំពេញ​៖ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បាន​ថ្លែង​បញ្ជាក់​បន្តថាៈ​រយៈកាល​១១​ឆ្នាំនេះ កង​យោធា​មួក​ខៀវ​កម្ពុជា ត្រូវបាន​ដាក់ពង្រាយ​តាម​បណ្តា​ប្រទេស​មួយចំនួន​ដែល​បាននិងកំពុង​រង​នូវ​វិបត្តិ​ជម្លោះ​ប្រដាប់អាវុធ មាន​ជាអាទិ៍ៈ សាធារណរដ្ឋ​ស៊ូដង់ ឆាដ អាហ្វ្រិក​កណ្តាល ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី ស៊ី​រី និង​សាយ​ប្រឺស​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន​កម្ពុជា និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) បាន​ថ្លែង​នៅឯ​មជ្ឈមណ្ឌល​ជាតិ​ក្នុង​ក្រុងភ្នំពេញ កាលពី ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៧ បាន​ថ្លែង​បញ្ជាក់ថាៈ​នេះ​គឺជា​ឆ្នាំ​ទី​១១ ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់ អ​. ស​. ប ចំនួន​៤.៦៨៨ នាក់ ក្នុងនោះ​នារី​ចំនួន​១៩៦​នាក់ ទៅ​បំពេញបេសកកម្ម​រួម​ជាមួយនឹង​កងកម្លាំង​ពហុ​សាសន៍​មកពី​បណ្តា​ប្រទេស​នានា​ទាំង​ក្នុង​តំបន់ និង លើ​សកលលោក ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក NPMEC បាន​ថ្លែង​បញ្ជាក់​បន្តថាៈ​រយៈកាល​១១​ឆ្នាំ​នេះដែរ កង​យោធា​មួក​ខៀវ​កម្ពុជា ត្រូវបាន​ដាក់ពង្រាយ​តាម​បណ្តា​ប្រទេស​មួយចំនួន​ដែល​បាននិងកំពុង​រង​នូវ​វិបត្តិ​ជម្លោះ​ប្រដាប់អាវុធ​មាន​ជាអាទិ៍ៈ សាធារណរដ្ឋ​ស៊ូដង់ ឆាដ អាហ្វ្រិក​កណ្តាល ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី ស៊ី​រី និង​សាយ​ប្រឺស លើ​ជំនាញ​បោសសម្អាត​មីន ត្រួតពិនិត្យ​ការធ្វើដំណើរ វិស្វកម្ម​សំណង់​ផ្តេក – សំណង់​បញ្ឈរ តម្រួត​សណ្តាប់ធ្នាប់ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​ព្រលានយន្តហោះ និង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការបញ្ជូន​កងកម្លាំង​យោធពលខេមរភូមិន្ទ សម្រាប់​បេសកកម្ម​របស់ អ​. ស​. ប នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា បច្ចុប្បន្ន​កង​យោធា​មួក​ខៀវ​កម្ពុជា​បាននិងកំពុង​បំពេញបេសកកម្ម នៅ​សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល និង​ម៉ាលី​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​មានប្រសាសន៍ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឱ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ​កោតស្ញប់ស្ញែង​នូវ​ទង្វើ​របស់​កម្ពុជា​ក្នុងការ​ចូលរួម​បេសកកម្ម​ប្រកបដោយ​កិត្តិយស​ឧត្តុង្គឧត្តម​បំផុត​សម្រាប់​មនុស្សជាតិ​លើ​ពិភពលោក ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ នាយ​ឧ​ត្ត​ម​សេនី​យី​យ៍​បាន​ថ្លែងបន្ត​ទៀតថា បណ្តា​ប្រទេស​ជា​មិត្ត ទាំង​ក្នុង​សហគមន៍​អាស៊ាន អាហ្វ្រិក មជ្ឈិម​បូ​ពា៍ ពិសេស​គ្រប់​តំបន់ ដែល​កម្ពុជា​ចូលរួមបាន​អបអរសាទរ និង​ស្គា​ល់ពី​កម្ពុជា កាន់តែ​ច្រើនឡើងៗ រីឯ​ទង់ជាតិ​កម្ពុជា ក៏បាន​បន្ត​បង្ហូត​ខ្ពស់ត្រដែត​ស្មើមុខ ស្មើ​មាត់ ស្មើភាព ស្មើ​សិទ្ធិ ជាមួយ​បណ្តា​ប្រទេស​បរិច្ចាគ​កងកម្លាំង​ដែល​រួមមាន​ចំនួន​១២៣​ប្រទេស​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើក​បង្ហាញ​ពី​ជំនាញ​ស្នាដៃ​ធំៗ​មួយចំនួន​ដែល​កង​យោធា​មួក​ខៀវ​កម្ពុជា​សម្រេចបាន​ក្នុងអំឡុង​បេសកកម្ម​របស់ អ​. ស​. ប រយៈកាល​១១​ឆ្នាំ​កន្លងទៅនេះ​រួមមានៈ​ការដោះមីន ការកម្ទេច​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការស្ថាបនា​សំណង់​ផ្តេក – សំណង់​បញ្ឈរ ដោយ​កម្ពុជា​ទទួលបាន​លំដាប់​ល្អ​ជាងគេ ក្នុង​តំបន់​បេសកកម្ម ដែលមាន​ហានិភ័យ​ខ្ពស់ ខណៈដែល​ប្រទេស​មួយចំនួន​មិន​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់ អង្គការសហប្រជាជាតិ​។ ព្រម​ជាមួយគ្នានេះ ស្នាដៃ​របស់​យុទ្ធ​នារី​កម្ពុជា នា​ចុងឆ្នាំ​២០១៤ ទទួលបាន​លំដាប់​លេខ​២៤ ក្នុងចំណោម​១២២​ប្រទេស ដែល​បរិច្ចាគ​កម្លាំង​ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ​និង​ទទួលបាន​លំដាប់ថ្នាក់​លេខ​១ ក្នុង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ដែល​បា​នប​ញ្ជូ​ល​យោធ​នារី ទៅកាន់​តំបន់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×