Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជួបគ្នា​រវាង​សង្គម​ស៊ីវិល ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និយាយ​គ្នា​ត្រង់​ទៅ​ត្រង់​មក ក្នុង​ការដោះស្រាយ​បញ្ហា​នានា​

spot_img

​ភ្នំពេញ​៖ វេទិកា​សន្ទនា​រវាង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ជាមួយ​អង្គការ សមាគម សហជីព និង​សហគមន៍​ត្រូវបាន​ធ្វើឡើង​កាល​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នៅ​អគារ វិមាន សែន​សុខ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក​កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ មន្ទីរ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ទៀត ដែល​មាន​មនុស្ស​ប្រមាណ​ជាង​១០០០​នាក់​ចូលរួម​។​

​គោលបំណង​ដែល​បង្កើត​ឲ្យមាន​វេទិកា​សន្ទនារ​វាងវេ​ទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ជាមួយ​អង្គការ សមាគម សហជីព និង​សហគមន៍ គឺ ដើម្បី​បង្កើតឲ្យមាន​ភាពស្និទ្ធស្នា​ល រវាង​សង្គម​ស៊ីវិល ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និយាយ​គ្នា​ត្រង់​ទៅ​ត្រង់​មក ក្នុង​ការដោះស្រាយ​បញ្ហា​នានា រួមគ្នា​ធ្វើ​យ៉ាងណា​ឲ្យ​រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍ​រីកចំរើន​។​

លោក​កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​មានប្រសាសន៍​បញ្ជាក់​ថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​) គឺជា​អ្នកសម្របសម្រួល​ដ៏​សំខាន់ ក្នុង​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍ រវាង​រាជរដ្ឋាភិបាល​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​។ (​វ​.​ស​.​ស​) ចូលរួម​លើក​កម្ពស់​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការចូលរួមចំណែក​ផ្តល់​ការគាំទ្រ​និង​ជំរុញ​ការអនុវត្ត​គម្រោង​ជាក់ស្តែង ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ពិតប្រាកដរ​បស់​​ប្រជាពលរដ្ឋ​មូលដ្ឋាន តាមរយៈ​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​ដៃគូ​របស់ វ​.​ស​.​ស​.​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​តែងតែ​ផ្តល់​សារសំខាន់​ខ្ពស់​ចំពោះ​តួនាទី និង​ការចូលរួម​ចំណែក​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​បំពេញការងារ​យ៉ាង​សកម្ម ជាមួយ​រាជរដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​ឲ្យមាន​ការរីកចម្រើន​ប្រកប​ដោយ​ចីរភាព​។​

លោក​ឃួង ស្រេង បាន​លើកឡើង​ថា បញ្ហា​កកស្ទះ​ចរាចរ​ជា​បញ្ហា​ប្រឈម​របស់​យើងទាំងអស់គ្នា ហើយ​នៅពេល​យើង​រៀបចំ​សណ្តាប់ធ្នាប់​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​រិះគន់​អាជ្ញាធរ​ថា អនុវត្ត​ការងារ​រៀបចំ​សណ្តាប់​នោះ​មាន​ភាព​សាហាវ ។ បញ្ហា​សម្រាម បញ្ហា​កកស្ទះ​ចរាចរ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ ពោល​គឺ​ឲ្យតែ​មាន​ការរីកចម្រើន​គឺ​ប្រឈម​នឹង​បញ្ហា​នេះ​ហើយ ដូច្នេះ​យើង​ត្រូវ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។​

លោក​ឃួង ស្រេង​បាន​បន្តថា មកដល់ពេលនេះ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅលើ​ផ្លូវ​១១​ខ្សែ​ទទួលបាន​ជោគជ័យ​៨០​ទៅ​៩០​ភាគរយ​ហើយ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​លើសលប់​ក៏​បាន​យល់ដឹង​និង​គាំទ្រ​ចំពោះ​វិធានការ​របស់​រាជធានី​នេះ​ផង​ដែរ​។​

លោក​បន្តថា បញ្ហា​រថយន្តក្រុង ចំពោះ​ជនពិកា​រដ្ឋបាល​រាជធានី​មិនបាន​យក​លុយ​សេវា​នោះទេ យើង​បាន​និង​កំពុង​រៀបចំ​កា​រងារ​នេះ​អោយបាន​កាន់តែ​ល្អ ដោយ​ជំ​ហ៊ាន​ដំបូង​យើង​រៀបចំ​ឲ្យបាន​សិន និង​ធ្វើ​យ៉ាងណា​ឲ្យមាន​ប្រជាជន​គាំទ្រ​ជាមុនសិន ក្នុងការ​ជិះ​រថយន្តក្រុង​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ គ្រោះថ្នាក់​ចរាចរ និង​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​

លោក អភិបាល​បន្តថា នៅ​ខែ​ខាងមុខ​នេះ​តាមរយៈ​ជំនួយ​ចិន​និង ជប៉ុន យើង​នឹង​ទទួលបាន​រថយន្តក្រុង​ប្រមាណ​ជាង​១០០​គ្រឿង​បន្ថែម​ទៀត​។​

លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​និង​អង្គកា​សង្គម​ស៊ីវិល មាន​បញ្ហា​អ្វី​ត្រូវរាយការណ៍ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ភ្លាមៗ កុំ​ចាំ​មាន​វេទិកាសាធារណៈ ទើប​រាយការណ៍​នោះ លោក​ថា រាយការណ៍​ភ្លាម​យើង​ចុះ​ជួយ​បង ប្អូន​ប្រជាពលរដ្ឋ​ភ្លាម បើ​ទោះបី​តាម​តាម​ហ្វេ​សប៊ុក ទូរស័ព្ទ ក៏ដោយ​។​

លោក​ឃួង ស្រេង​បន្តថា សង្គម​ស៊ីវិល បើ​ធ្វើ​អ្វី​ត្រូវ​គិត​ពី​អារម្មណ៍​រួម​របស់​យើងទាំងអស់គ្នា ធ្វើ​អ្វី​កុំឲ្យ​ប៉ះពាល់​ផលប្រយោជន៍​សាធារណៈ ដើម្បី​ចំណេញ​អង្គការ​មួយ​ក្តាប់​តូច​នោះទេ ។​

លោក​បន្តថា អង្គកា​សង្គម​ស៊ីវិល​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​មាន​គោលដៅ​តែ​មួយ​ទេ គឺ​បម្រើ​ផលប្រយោជន៍​សាធារណៈ​និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដោយ​គ្រាន់តែ​ដើរ​ផ្លូវត្រង់​និង​ផ្លូវ​វាង​តែប៉ុណ្ណោះ ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×