Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​អង់គ្លេស​មាន​សុទិដ្ឋិនិយម​ប្រព័ន្ធ​អប់រំ​ផ្ដល់​ជំនឿ​ទុកចិត្ត និង​ផ្ដ​ល់​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​

spot_img

​​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ​ឯកអគ្គរដ្ឋទូត​តួ​គី​ថ្មី​ប្រចាំ​កម្ពុជា រួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ជាមួយ​លោក William Jesse Longhurst ឯកអគ្គរាជទូត អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល​បញ្ចប់​អាណត្តិ ។​

​នៅក្នុង​ជំនួប​នេះ លោក​William Jesse Longhurst បាន​ជម្រាបជូន​សម្ដេច​ថា លោក​ពិតជា​រីករាយ​យ៉ាងខ្លាំង ក្នុង​បេសកកម្ម​ការទូត រយៈពេល​៤​ឆ្នាំ​កន្លះ​នៅ​កម្ពុជា ហើយ​បាន​មានប្រសាសន៍​ផង​ដែរ​ថា ចំពោះ​រូប​លោក​ផ្ទាល់ ក៏ដូចជា​រាជរដ្ឋាភិបាល​អង់គ្លេស​ផងដែរ គឺ​បាន​ចាត់ទុក​កម្ពុជា​គឺជា​មិត្ត​របស់​អង់គ្លេស​។​

​លោក​បាន​បញ្ជាក់ថា នៅពេល​ជួប​សម្ដេច​តេជោជា​លើកដំបូ​ង សម្ដេច​តេ​ជោបាន​សង្កត់​ធ្ងន់ លើ​ការយកចិត្តទុកដាក់​ទៅលើ​វិស័យ​អប់រំ ហើយ​ក្នុង​ន័យ​នេះ​លោក​បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា ក្នុង​បេសកកម្ម​របស់​លោក គឺ​ស្ថានទូត​អង់គ្លេស​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​វិស័យ​អប់រំ វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​គ្រប់​ខេត្ត​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា លោក​មាន​ចំណាប់អារម្មណ៍ និង​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​យើង ហើយ​ប្រព័ន្ធ​អប់រំ​នេះ​បាន​ផ្ដល់​ជំនឿ​ទុកចិត្ត និង​ផ្ដ​ល់​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​។ ជា​រួម​លោក​បាន​បង្ហាញ​សុទិដ្ឋិនិយម​អំពី​ការរីកចម្រើន​នៃ​ប្រទេស​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ លោក William Jesse Longhurst បាន​ធ្វើ​ការងារ​យ៉ាង​ច្រើន​ក្នុង​ការជំរុញ និង​ពង្រឹង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។ មិត្តភាព និង​សហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​ខាងលើ គឺ​ត្រូវ​ចំ​ចំណុច​ដែល​ជា​សេចក្តីត្រូវការ​បំផុត​របស់​កម្ពុជា​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​សារជាថ្មី ចំពោះ​ចក្រភព​អង់គ្លេស​ដែល​បាន​ជួយ​កម្ពុជា​ហើយ​សង្ឃឹមថា​ចក្រភព​អង់គ្លេស នឹង​បន្ត​ជួយ​កម្ពុជា លើ​វិស័យ​អប់រំ​នៅ​បន្តទៀត និង​បាន​ជូនពរ​អោយ លោក William Jesse Longhurst ឱ្យ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​ក្នុង​បេសកម្ម​របស់​លោក​នា​ថ្ងៃ​អនាគត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×