Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្លឹកឆ្នោត Free ត្រូវ​បាន​លុយ ៤,៣៨ លាន​ដុល្លារ

spot_img

បុរស​ម្នាក់​រស់នៅ​រដ្ឋ Iowa អាមេរិក បាន​ត្រូវ​ឆ្នោត​ដែល​មាន​តម្លៃ ៤,៣៨​លាន​ដុល្លារ ឲ្យដឹងថា សន្លឹកឆ្នោត​នេះ លោក​បាន​ទទួល Free ព្រោះ​តែ​វា​ស្ថិត​ក្នុង​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​មួយ ។​

Chuck Anderson បាន​ទៅ​កាន់​ក្រុមហ៊ុន​ឆ្នោត Iowa កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដើម្បី​ទទួល​ទឹកប្រាក់​ជាង ៤​លាន​ដុល្លារ ព្រោះ​សន្លឹកឆ្នោត​របស់​លោក​បាន​ត្រូវ​លេខ​ទាំង ៦ ក្នុង​ស៊េរី​លេខ​Lotto America គឺ 8 – 15 – 18 – 32 – 45 ក្នុង Star Ball 1​។​

​មុន​នោះ​លោក Anderson និយាយថា គាត់​ស្ទើរតែ​គ្មាន​គំនិត​ប្រៀបធៀប​លទ្ធផល​ផង ព្រោះថា​សន្លឹកឆ្នោត​នេះ​លោក​ទទួលបាន Free ពេល​ទិញ​ប័ណ្ណ​លេងល្បែង Powerball កាលពី​សប្តាហ៍​ដើមខែ​មុន នៅ​ហាង Kwik Star, Davenport ។​

​ក្រុមហ៊ុន​ឆ្នោត Iowa ឲ្យដឹងថា ពួកគេ​កំពុង​មាន​កម្មវិធី​កាដូ​ឆ្នោត Lotto Surprise មិន​យក​កម្រៃ​ទៅ​ដល់​អតិថិជន​លេងល្បែង​មួយចំនួន​របស់​ក្រុមហ៊ុន ។​

​លោក Anderson សម្តែង​អារម្មណ៍​ថា លោក​ស្ទើ​ពុំ​ជឿ ពេល​ត្រួតពិនិត្យ​លេខឆ្នោត​របស់ខ្លួន ហើយ​លោក​បាន​ប្រៀបធៀប​វា​ជាច្រើន​ដង​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា វា​ជា​រឿង​ពិត ៕ សូ​យ​ន

spot_img
×