Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​អាមេរិក​ប្រមាណ ៧០​នាក់ អមដំណើរ​កុមារា​អាយុ ៥​ឆ្នាំ ចូលរៀន​ថ្ងៃ​ដំបូង​ (មានវីដេអូ)

spot_img

​រឿងរ៉ាវ​គួរ​ឲ្យ​ចម្លែក​ចិត្ត​មួយ​កំពុង​ចែករំលែក​យ៉ាង​ទូលំទូលាយ​តាម​ទំព័រ​កាសែត​អាមេរិក ហើយ​ធ្វើឲ្យ​ទឹកភ្នែក​ស្រក់​មិន​តិច​ឡើយ​ក្រោយ​ពេល​ឃើញ​រឿងនេះ ។ នោះ​ជា​រឿង​ពិត​នៃ​ថ្ងៃ​ដំបូង​ក្នុង​ដំណើរ​ចូល​សិក្សា​របស់​កុមារា វ័យ ៥ ឆ្នាំ​ម្នាក់ ហើយ​ខុសប្លែក​ពី​សិស្ស​ដទៃទៀត​។​

​ប៉ូលិស ៧០​នាក់ ក្នុង​កង​ម្លាំង​សន្តិសុខ​រដ្ឋ Indiana អាមេរិក បាន​រង់ចាំ Dakota ដើម្បី​ជូនពរ​ប្អូន ព្រមទាំង​កាដូ​អាវ SWAT ដែល​ជា​អាវ​របស់​កង​កុម្មង់​ដូរ​ប៉ូលិស​អាមេរិក ។​

​ដំណើររឿង​នាំឲ្យ​មាន​ព្រឹត្តិការណ៍​នេះ គឺ​ឪពុក​របស់ Dakota គឺជា​ប៉ូលិស​ម្នាក់ ទើប​ពលិកម្ម​កាល​ពី​សប្តាហ៍​មុន​គ្រា​កំពុង​បំពេញ​បេសកកម្ម​។ ម្តាយ​របស់ Dakota ឲ្យដឹងថា កូនប្រុស​ខ្លួន​បាន​សួរថា តើ​មាន​មិត្តភក្តិ​ណា​របស់​ឪពុក​អាច​ជូន​ប្អូន​ទៅកាន់​សាលា​បាន​ដែរឬទេ​? ស្មាន​ពុំ​ដល់​ថា ប៉ូលិស ៧០​នាក់ បាន​ឆ្លើយ​យល់ព្រម ។ ដោយ​ពាក់​ឥស្សរ​យស​របស់​ឪពុក កុមារា Dakota បាន​ដើរចូល​សាលា​ដោយ​ក្តី​មោទនៈ អម​សងខាង​ដោយ​កង​ប៉ូលិស​ជាច្រើន​នាក់ ។ ប៉ូលិស​ទាំង​នោះ​ឲ្យដឹងថា គេ​មិន​ចង់ឲ្យ Dakota មាន​អារម្មណ៍​ឯកោ ហើយ​សន្យាថា ពួកគេ​នឹង​មាន​មុខ ពេល​ដែល​កុមារា​នេះ ត្រូវការ​ពេញ​មួយ​ឆាកជីវិត ៕

spot_img
×