Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព និង​ឥទ្ធិពល​របស់​ព្យុះ​ទី​២៣ ឈ្មោះ​ដំរី (DAMREY)

spot_img

​បន្ទាប់ពី​បានធ្វើ​ការអង្កេត​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ដល់​សាធារណជន​ថា ៖ ព្យុះ​ទី ២៣ ឈ្មោះ ដំរី (DAMREY) ដែល​កើតមានឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​នឹង​កំពុងធ្វើដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច​។ យោងតាម​ការព្យាករណ៍​ព្យុះ​នេះ​នឹង​បង្កើន​ឥទ្ធិពល​ទៅជា​ព្យុះ​ទី​ហ្វុ​ង​កម្រិត​១ មុនពេល​ទៅដល់​ឆ្នេរ​ប្រទេស​វៀតណាម​មក​ភាគខាងត្បូង នា​ព្រលប់​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នឹងមាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ជាមួយនឹង​ខ្យល់​បក់បោក​ខ្លាំង នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ។​ ដោយ ៖ នាថ

spot_img
×