Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាយ​ប្រាក់ ៣៥ ដុល្លារ ទិញ​ខ្យង​លឿង មិន​ស្មានថា ប្រទះ​កំណប់​តម្លៃ​រាប់​លាន​ដុល្លារ​ក្នុងនោះ​

spot_img

​លោក Chen Nan ម្ចាស់​ហាង​មួយ​រូប​នៅ​ហ្វូ​ចៀន ប្រទេស​ចិន បាន​ទៅ​ផ្សារ​ទិញ​សត្វ​ខ្យង​លឿង ប្រមាណ ២០០ ក្នុងតម្លៃ ២០០ យ័ន (​ខ្ទង់ ៣៥​ដុល្លារ​) ដើម្បី​យក​មក​ទុក​ធ្វើ​ម្ហូប ។​

​នៅ​យប់​មួយ លោក Chen បាន​យក​ខ្យង ៣​ក្បាល បម្រុង​កែច្នៃ​ជា​អាហារ ។ ពេល​យក​កាំបិត​មក​កាត់ ស្រាប់តែ​ឃើញ​មាន​វត្ថុ​អ្វី​ចម្លែក​នៅ​ខាងក្នុង ។ គាត់​មិនដឹងថា នោះ​ជា​អ្វី ពេល​ទាញ​ចេញ ឃើញ​គ្រាប់​ពណ៌​លឿង ភ្លឺ គួរ​ឲ្យ​ចាប់ចិត្ត ។ គាត់​គិតថា នឹង​រក្សាទុក​វាឲ្យ​ក្មេង​លេង ។ តែ​ក្រោយ​ពេល​កាត់​សត្វ​ខ្យង​ផ្សេងៗ​ទៀត គឺ​សុទ្ធតែ​មាន​គ្រាប់​ពណ៌​លឿង​ទាំងអស់ ។ ចម្លែក​ក្នុង​ចិត្ត​ពេក លោក Chen ក៏​ស្រាវជ្រាវ​ស្វែងរក​ព័ត៌មាន​ទាក់ទិន​នឹង​វា ហើយ​ពិត​ជា​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត ពេល​ដឹង​ថា នេះ​ជា​ត្បូង​គុជ Melody ដ៏​កម្រ និង​មាន​មាន​តម្លៃ​ខ្ពស់ ។​

​តាម​លោក Chen ត្បូង​គុជ​ធំ​បំផុត ដែល​លោក​ទទួលបាន​មាន​ទំហំ​ប៉ុន​ស៊ុត ហើយ​តម្លៃ​ដែល​ធ្លាប់​ត្រូវបាន​គេ​លក់​មុននេះ គឺ​ប្រមាណ ២,៧​លាន​ដុល្លារ ។​

​គុជ Melody ជា​ប្រភេទ​កម្រ មនុស្ស​នៅ​តែ​ពុំ​ទាន់​រកឃើញ​វិធី​បង្កើត​វា ។ វា​មាន​ប្រភព​ពី​ធម្មជាតិ​ទាំងស្រុង និង​មាន​តម្លៃ​យ៉ាងខ្ពស់ ៕ លី​សា​

spot_img
×