Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យអាណិត​ណាស់! ព្រោះ​តែ​គ្មាន​កន្លែង​អង្គុយ ព្រូឡាន​ម្នាក់​នេះ​​ត្រូវ​​បង្ខំ​ចិត្ត​អង្គុយ​នៅ​គូទ​រថយន្ត​ទាំង​ផ្សង​គ្រោះថ្នាក់ (មានវីដេអូ)

spot_img

នេះ​ជា​វីដេអូ​ដ៏​រន្ធត់​មួយ ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ និង​ស្រៀវ​ពោះ​ជំនួស​ជាខ្លាំង ខណៈដែល​ព្រូឡាន​ដ៏​កំសត់​ម្នាក់ ត្រូវ​អង្គុយតោង​នៅលើ​ចង្អើ​ប៉​ផិត​ប៉​ផើយ​នៃ​គូទ​រថយន្ត​រត់​ឈ្នួល​នៃ​ថៅកែ​របស់ខ្លួន ស្ថិតក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បែបនេះ ។​

​បុរស​ជា​ព្រូឡាន​នេះ ត្រូវបាន​គេ​មើលឃើញថា កំពុង​អង្គុយ​យ៉ាង​ស្រគត់ស្រគុំ ដោយ​អង្គុយ​ខាងក្រោយ​គូទ​រថយន្ត​ក្នុង​អារម្មណ៍​ផ្សង​នឹង​គ្រោះថ្នាក់ ព្រោះថា គាត់​កំពុង​ស្ថិតនៅ​ទីកន្លែង​មួយ​ដែល​ពុំ​អាច​មើលឃើញ​អ្វី​កើតឡើង​នៅខាងមុខ​បាន​នោះទេ ។​

​បើតាម​បងប្រុស​ម្នាក់​ដែល​បាន​ថត​ទិដ្ឋភាព​ដ៏​គួរ​ស្រៀវ​ពោះ​នេះ បាន​បង្ហោះ​វីដេអូ រួមជាមួយ​ការបញ្ចេញ​យោបល់​ថា​៖ «​ជិវិត​អ្នក​ហៅ​ម៉ោ​យ ឬ ព្រួល​ឡាន មើល​ហើយ​អាណិត​គាត់​ណាស់ សូម​បងៗ​ម្ចាស់​ឡាន តាក់​សុ​ី​សុំ​ជួយ​មើល​ការពារ​ជិវិត​គាត់​ផង​??????««« ក្រោម​មេឃ​តែមួយ តែ​វាសនា​ខុសគ្នា »»»?????”»​ ៕ ចន្ទី

spot_img
×