Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹក​កូកាកូឡា​យូរហើយ​តែ​មិនដឹងថា វា​មាន​ប្រយោជន៍​ច្រើន​បែប​នេះ​សោះ​ (មានវីដេអូ)

spot_img

​​ក្រៅពី​ផ្តល់​ឱជា​រស វា​ជា​ភេសជ្ជៈ មាន​សមត្ថភាព​ផ្សេងៗ​ជាច្រើន​ទៀត ជាអាទិ៍ ៖ ​របស់របរ​ប្រើប្រាស់​ជាច្រើន​នៅក្នុង​ផ្ទះ​ចៀស​មិន​រួច​ពី​ការ​ប្រឡាក់​ប្តូរ​ពណ៌ ហើយ​ប្រសិនបើ​ចង់​សម្អាត​នោះ តាម​ធម្មតា​អ្នក​ត្រូវ​ដុសខាត់​វា​យ៉ាងយូរ ហើយ​មិន​ប្រាកដថា កម្ចាត់​វា​ចោល​បាន​នោះឡើយ​។​

​ប៉ុន្តែ​ដោយ​គ្រាន់តែ​យក​ឧបករណ៍​មួយ​ចាក់​កូកាកូឡា​ឲ្យ​ពេញ បន្ទាប់មក​យក​វត្ថុ​ធ្វើ​ពី​លោហៈ​ទាំងឡាយ​ដែល​ប្រឡាក់ ច្រែ​ស ស្នឹម ឬ​ប្រឡាក់​ពណ៌​ដាក់ចូល​ត្រាំ​មួយសន្ទុះ​គឺ​វា​អាច​សម្អាត​បាន​យ៉ាង​ស្អាត​ជាទីបំផុត​។​

​ការ​ដាំ​បន្លែ ចៀស​មិន​រួច​ពី​ដង្កូវ​ស៊ី​ស្លឹក ។ អ្នក​អាច​ទិញ​កូកាកូឡា​មួយ​ដប​មក​បាញ់​កន្លែង​ដង្កូវ​ស៊ី នោះ​អាច​ស្រាយ​បញ្ហា​បាន​ហើយ ។​

​ក្នុងផ្ទះ​ប្រសិនបើ​អ្នក​ចង់​សម្អាត​បង្គន់ កន្លែង​លាងចាន នោះ​គ្រាន់តែ​ចាក់​កូកាកូឡា រួច​ជូ​តវា​មួយសន្ទុះ បន្ទាប់​មក​ចាក់​ទឹកស្អាត​ចូល នោះ​វា​នឹង​ភ្លឺ​ស្អាត​ដូច​ថ្មី​។​

​ម្យ៉ាងវិញទៀត​ប្រសិនបើ​សក់​របស់​អ្នក​ប្រឡាក់​ស្ករ​កៅស៊ូ នោះ​វា​ពិតជា​ពិបាក​សំអាត​ចេញ​ណាស់​មែន​ទេ ? កុំ​ខ្វល់​អ្នក​គ្រាន់តែ​យក​សក់​ដែល​ជាប់​នឹង​ស្ករ​កៅស៊ូ ត្រាំ​ក្នុង​ទឹក​កូកាកូឡា រួច​រង់ចាំ​មួយសន្ទុះ នឹង​អាច​ផ្តាច់​យកចេញ​ស្ករ​កៅស៊ូ​យ៉ាង​ងាយ ។​

​ហេតុ​នេះ​គួរ​ចងចាំ​នូវ​ប្រយោជន៍​ទាំងឡាយ​ខាងលើ​ទុក​សម្រាប់​ប្រើប្រាស់​ពេល​ចាំបាច់ ៕ លី​សា​

spot_img
×