Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ឲ្យ​អ្នកដទៃ​បាន​ប្រុងប្រយ័ត្ន​! ព្រោះ​ចោរ​កា​ត់ក​ម៉ូតូ Zoomer ប្រើតែ​ជើង​កាច់​មិន​ដល់​១​នាទី​ផង រុញ​ទៅ​បាត់ស្រមោល (​មាន​វីដេអូ​)

spot_img

​យើង​គ្រប់គ្នា ធ្លាប់តែ​ដឹងថា ចោរលួច​កាត់​ក​ម៉ូតូ​ភាគច្រើន គឺ​ពួកវា​បាន​ប្រើ​សោ​រាង​អក្សរ T ធ្វើជា​ឧបករណ៍​ដើម្បី​កាត់ផ្តាច់​សោ​.​ក​ម៉ូតូ​របស់​ជនរងគ្រោះ ប៉ុន្តែ នៅក្នុង​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នេះ​វិញ ពិតជា​ធ្វើ​ឲ្យ​យើង​ពុំ​នឹកស្មាន​ដល់​សោះឡើយ ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ចោរ​មាឌធំ​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​២​នាក់ បាន​ចូលធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ Zoomer ១​គ្រឿង យ៉ាង​ងាយស្រួល ដោយ​គ្រានតែ​យក​ជើង​រុញ​ដៃ​ច​ង្កួ​ត​គ្រលៀស​តែ​បន្តិច រលើង​គន្លឹះ​សោ​យ៉ាង​ផុយស្រួយ​តែម្តង ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​យើង​កោត​ចិត្ត​ជំនួស​នោះ ត្រង់​ថា ពួកចោរ​វ័យក្មេង​ទាំងពីរ​នេះ​ហ៊ាន​មែនទែន ដោយ​នាំយក​ម៉ូតូ Zoomer កាត់​ករួច តាមរយៈ​ការ​សណ្តោង​រុញ​ជើង​ទៀតផង ។​

​នេះ​ជា​វីដេអូ​ស្តែងៗ​មួយ ដែល​យើង​គ្រប់គ្នា​គួរ​ប្រុងប្រយ័ត្ន​ទុក​របស់ទ្រព្យ​ឲ្យ​មាន​សុវត្ថិ​ភាពល្អ ជាពិសេស​ម៉ូតូ ព្រោះថា​ពួកចោរ​សម័យនេះ​មាន​វិធី​លួច​ច្រើន ដែល​យើង​នឹកស្មាន​ពុំ​ដល់​ដូច​ក្នុងករណីនេះអីចឹង ៕ ចន្ទី​

spot_img
×