Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​ទី​១​រដ្ឋសភា គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​សភា​កម្ពុជា និង​បារាំង​

spot_img

​​ភ្នំពេញ​៖​លោក យូ ហុកគ្រី អនុប្រធាន​ទី​១​រដ្ឋ​សភា​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Catherine Procacia សមាជិកា​ព្រឹទ្ធសភា​បារាំង នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋ​សភា ខណៈ​ដែល​លោកស្រី​ព្រឹទ្ធ​សមាជិក ត្រូវ​អញ្ជើញ​មក​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ហ្វ្រង់​កូហ្វូ​នី ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៧​និង​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ លោក យូ ហុកគ្រី បាន​ថ្លែងអំណរគុណ​ដល់​សភា​ប្រទេស​បារាំង ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា ពិសេស​សភា​កម្ពុជា​រៀង​រហូត​មក ទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ការពង្រឹង​សមត្ថភាព​ដល់​សមាជិក​សមាជិកា​រដ្ឋសភា​។ លោក អនុប្រធាន​ទី​១ បាន​គូសបញ្ជាក់ថា សភា​កម្ពុជា ពិសេស​ឯកឧត្តម​ផ្ទាល់ សូម​គាំទ្រ​និង​ជំរុញ​ការប្រើប្រាស់​ភាសា​បារាំង នៅក្នុង​កិច្ចការ​សភា​។​

​លោក អនុប្រធាន​ទី​១ បានលើកឡើង​ពី​ការប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា​គឺ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នៃ​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានេះ លោក យូ ហុកគ្រី បាន​ស្នើ​សុំ​សភា​ប្រទេស​បារាំង​បន្ត​គាំទ្រ​ដល់​សភា​កម្ពុជា​បន្ត​ទៀត ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​ការងាររដ្ឋបាល និង​បច្ចេកទេស​របស់​សភា​ឆ្លើយតប​ការរីកចម្រើន​របស់​សង្គម​ជាតិ​។​

​សូមបញ្ជាក់​ថា អគ្គលេខាធិការដ្ឋាន​សភា​កម្ពុជា (​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​-​រដ្ឋសភា​) ក្រោម​កិច្ច​សហការ​រៀបចំ​ដោយ​ក្រុម​សភាជាតិ​កម្ពុជា នៃ​សភា​និយាយ​ភាសា​បារាំង និង​កម្មវិធី​ណូរី​យ៉ា​(Noria-APF) នឹង​រៀបចំ​សិក្ខាសាលា​សភា ស្តីពី “​ហ្វ្រង់​កូហ្វូ​នី ភាសា​បារាំង និង​ការងារ​សភា​” រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ Raffles Le Royal ក្នុង​រាជធានី​ភ្នំពេញ​។​

​សិក្ខាសាលា​នេះ មាន​គោលបំណង​លើកកម្ពស់​ការប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា ពិសេស​ក្នុង​វិស័យ​សភា​នេះ ហើយ​ក៏​នឹង​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន​ដូចជា លំហរ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​កាលានុវត្តភាព អន្តរជាតិ​សម្រាប់​សភា​កម្ពុជា ភាសា​បារាំង វ៉ិ​ចទ័​រ​ការងារ​ការទូ​ត​សភា និង​ឧបករណ៍​នៃ​ការផ្លាស់ប្តូរ ផ្នែក​សេដ្ឋកិច្ច ផ្នែក​ឧត្តមសិក្សា និង​ផ្នែក​វប្បធម៌ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង និង​ប្រទេស​សមាជិក​អាស៊ាន​(ASEAN) ភាសា​បារាំង មធ្យោបាយ​ការងារ​សភា ភាសា​បារាំង និង​ការវិវត្ត​វិជ្ជាជីវៈ​របស់​មន្ត្រី​សភា​កម្ពុជា​។​

​សិក្ខាសាលា​នេះ នឹង​មាន​ការចូលរួម​ពី សមាជិក​សមាជិកា​ព្រឹទ្ធសភា​រដ្ឋសភា វាគ្មិន​ជាតិ អន្តរជាតិ តំណាង​មកពី ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ដេ​ប៉ាតឺ​ម៉ង់​ភាសា​បារាំង​នៃ​សាកលវិទ្យាល័​យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ទីភ្នាក់ងារ​ឧត្តមសិក្សា​នៃ​ប្រទេសប្រើ​ភាសាបារាំង​(AUF) អង្គការ​អន្តរជាតិ ហ្វ្រង់​កូហ្វូ​នី​(OIF) និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​រដ្ឋសភា ដែល​ធ្លាប់​សិក្សា​ភាសា​បារាំង​ក្នុង​គម្រោង​ជំនួយ របស់​កម្មវិធី​ណូរី​យ៉ា​(Noria) នឹង​ចូលរួម​ជា​វាគ្មិន ចែករំលែក​បទពិសោធ​ន៍ និង​ទទួល​យក​ចំណេះដឹង​ថ្មីៗ​ពី​គ្នា​ទៅវិញទៅមក​។​

​លោក យូ ហុកគ្រី អនុប្រធាន​ទី​១​រដ្ឋសភា នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ នៅ​ព្រឹក​ថ្ងៃទី​១៧ ឧសភា​។ ចំណែក​លោក​ស្រី Catherine Procacia នឹង​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​សំខាន់​នៅក្នុង​សិក្ខាសាលា​ដ៏​កម្រ​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×