Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថ​ទិព្វ​របស់​ជនជាតិ​អេ​ហ្ស៊ី​ប បុរាណ​

spot_img

​នៅក្នុង​ផ្នូរ​បុរាណ​មួយ​នា​ប្រទេស​អេ​ហ្ស៊ី​ប គេ​បាន​រកឃើញ​ឱសថ​មួយ​ធ្វើ​អំពី​ខ្ទឹម​ស ។ ចំណែក​នៅ​ប្រទេស​ចិន​វិញ តាំងពី​ឆ្នាំ ២៦០០ មុន​គ្រិស្គសរាជ មាន​ឱសថ​ជាច្រើន​ត្រូវបាន​កែច្នៃ​ចេញពី​ខ្ទឹម​ស ក្នុងពេល​ដែល​នៅ​រុស្ស៊ី​តាំង​ពី​សតវត្សរ៍​ទី​១៩ គេ​ចាត់ទុក​ខ្ទឹមស​ជា​ឱសថ​ពិសេស ។​ល​។​

​ស្រា​ខ្ទឹមស អាច​ជួយ​ព្យាបាល​ជំងឺ​ជា​ច្រើន ។​

​រហូតទល់​ទសវត្សរ៍​ទី ៧០ នៃ​សតវត្សរ៍​ទី ២០ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សង្កេតឃើញថា អេ​ហ្ស៊ី​ប ជា​ប្រទេស​មួយ​ក្រ អាកាសធាតុ​ក្តៅហែង ព្រោះ​ជា​វាល​ខ្សាច់ ប៉ុន្តែ​សុខភាព​ជា​រួម​របស់​ព​លរ​ដ្ឋ​នៅ​ទីនេះ ស្ថិត​ក្នុង​លំដាប់​ល្អ​បំផុត មិនសូវ​មាន​ជំងឺ​ដង្កាត់ អាយុ​របស់​មនុស្ស​ស្ថិតក្នុង​កម្រិត​មធ្យម​លំដាប់​ខ្ពស់ ។ ដោយ​ឃើញ​បាតុភូត​ចម្លែក​បែបនេះអង្គការ WHO បាន​ចាត់តាំង​អ្នកជំនាញការ​សុខាភិបាល​ទៅ​កាន់អេ​ហ្ស៊ី​ប ដើម្បី​ស្រាវជ្រាវ ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ចែក​ជា​ក្រុម ចុះ​ទៅ​កាន់​ជនបទ​ដល់​តំបន់​ដែល​មាន​អាកាសធាតុ​អាក្រក់​ដើម្បី​ស្រាវជ្រាវ​ទិន្នន័យ​សុខភាព និង​ជំងឺ ។​

​ពួកគេ​មាន​ការសន្និដ្ឋាន​រួម​ថា កត្តា​ខាងលើ​ផ្តើមចេញ​ពី​ខ្ទឹមស ត្រាំ​ស្រា ដែល​ផ្ទះ​ណា​ក៏​មាន ហើយ​មាន​ប្រវត្តិ​ច្រើន​សតវត្សរ៍​មកហើយ ។ ពិនិត្យ​ឃើញ​បែប​នេះ គេ​ក៏​យក​បញ្ហា​នេះ​មក​វិភាគ ហើយ​ពិនិត្យឃើញថា ស្រា​ខ្ទឹមស​អាច​ព្យាបាល ៤ ក្រុម​ជំងឺ ៖

-​បណ្តា​ជំងឺ​ទាក់ទង​ដល់​សន្លាក់ (​រលាក​សន្លាក់ ឆ្អឹង​ពុក ។​ល​។​)

-​ជំងឺ​ទាក់ទង​ដល់​ផ្លូវដង្ហើម (​រលាក​បំពង់ ទងសួត ហឺត ។​ល​។​)

-​ជំងឺ​ទាក់ទង​ដល់​សរសៃឈាម និង​បេះដូង (​សម្ពាធ​ឈាម​កើន សម្ពាធ​ឈាម​ទាប សរសៃឈាម​រឹង​)

-​ជំងឺ​ទាក់ទង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ (​ពិបាក​រំលាយ​អាហារ ដំបៅ​ក្រពះ ឬ​ពោះវៀន​)

​ដល់​ឆ្នាំ ១៩៨៣ អ្នក​វេជ្ជសាស្ត្រ​ជប៉ុន ប្រកាស​បំពេញបន្ថែម​ដល់​ជំងឺ ២ ទៀត គឺ​ជំងឺ ឫសដូង​បាត និង​ជំងឺ​ទឹកនោម​ផ្អែម ថែម​ទាំង​សន្និដ្ឋានថា នេះ​ជា​ប្រភេទ​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់ និង​ពុំ​បង្ក​ឲ្យមាន​ប្រតិកម្មប​ន្ទា​ប់ប​ន្សំ ។​

​តាម​រូបមន្ត​របស់​ជនជាតិ​អេ​ហ្ស៊ី​ប​សម័យបុរាណ ស្រា​ខ្ទឹមស និង​របៀប​ផឹក​ព្យាបាល​ជំងឺ មាន​ដូចខាងក្រោម ៖

​យក​ខ្ទឹមស ៤០​ក្រាម បកសម្បក​ចេញ រួច​ហាន់​ជា​ចំណិត​តូចៗ ដាក់ចូល​ក្នុង​កែវ​ត្រាំ​ជាមួយ​ស្រាស ធ្វើ​ពី​អង្ករ​សុទ្ធ ដែល​មាន​កម្រិត​អាកុល​ពី ៤០-៤៥​ដឺ​ក្រេ ចំនួន ១០០​មី​លី​លីត្រ ។ ក្រោយពេល​ត្រាំ ឧស្សាហ៍​ក្រឡុក​វា រួច​ពិនិត្យឃើញ​ស្រា នឹង​ចាប់ផ្តើម​ប្តូរ​ពី​ពណ៌​ស​មក​ពណ៌​លឿង ហើយ​នៅ​ថ្ងៃទី ១០​នោះ វា​មាន​ពណ៌​រមៀត គឺ​អាច​ផឹក​បាន​ហើយ ។​

​របៀប​ផឹក​ព្យាបាល​វិញ​គឺ ក្នុង​១​ថ្ងៃ ផឹក ២​លើក នៅ​ពេល​ព្រឹក មុន​ពិសារ​អាហារ និង​ពេលយប់ មុនពេល​ចូល​ដំណេក ។ បរិមាណ​ផឹក​ម្តងៗ គឺ ៤០​ដំណ​ក់ (​ប្រហែល ១​ស្លាបព្រា​កាហ្វេ​) ។ ស្រា​ត្រាំ​មួយ​ដប​នេះ គឺ​ផឹក​បាន ២០​ថ្ងៃ​ស្រា​នេះ​នឹង​អស់ ។ ហេតុនេះ​រាល់​ថ្ងៃ ១០​ថ្ងៃ​ម្តង គេ​បន្តធ្វើ ដើម្បី​ថ្ងៃ​ណា​ក៏​មាន​ស្រា​នេះ​បរិភោគ ហើយ​គេ​ផឹក​បែប​នេះ​ពេញ​មួយជីវិត ។​

​ដោយសារ​បរិមាណ​ស្រា​ឱសថ តម្រូវ​ឲ្យ​ផឹក​មាន​ចំនួន​តិចតួច​ដូច្នេះ នោះ​អ្នក​ដែល​តម្រូវ​ឲ្យ​តម​ស្រា​ក៏​អាច​ផឹក​បាន ។​

​អាច​និយាយថា ស្រា​ខ្ទឹមស គឺជា​ឱសថ​ដ៏​អស្ចារ្យ​ដែល​ទេវតា​ប្រទាន​ដល់​អ្នក​ពិសេស​គឺ​អ្នកក្រីក្រ ។​

​ទោះ​យ៉ាងណា​ត្រូវ​ចងចាំ​ថា ជា​ឱសថ ចាំបាច់​ត្រូវ​ផឹក​ត្រឹមត្រូវ​តាម​ការកំណត់ ហើយ​ព្យាយាម​អនុវត្ត​ឲ្យបាន​ទៀងទាត់ វា​នឹង​មាន​ប្រសិទ្ធភាព​ជួយ​ដល់​អ្នក​ដូចដែល សុខភាព​របស់​ជនជាតិ​បុរាណ​បាន​គូសបញ្ជាក់​ប្រាប់​ដូច​ពោល​ខាងលើ ៕ លី​សា​

spot_img
×